website_news:2018070205

តម្រួតអន្តោប្រវេសន៍ថៃ បើកយុទ្ធនាការចុះត្រួតពិនិត្យ ឯកសារធ្វើការពលករបរទេស នៅតាមរោងចក្រ

http://www.prakpheaktra.com February 7, 2018

នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាជ្ញាធរតម្រួតខេត្តសាមុតសាខនប្រទេសថៃ បានធ្វើយុទ្ធនាការចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករបរទេស ដែលកំពុងធ្វើការនៅក្នុងរោងចក្រសហគ្រាសតូចធំមួយចំនួនក្នុងខេត្តសាមុតសាខន ដោយមានការចូលរួមសហការពីកម្លាំងតម្រួតអន្តោប្រវេសន៍និងកម្លាំងទាហានដឹកដោយសម្ថកិច្ចក្រសួងការងារថៃ ដើម្បីទប់ស្កាត់បញ្ហាពលករចំណាកស្រុកខុសច្បាប់លបលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត ។

ក្នុងកិច្ចសហប្រតិបត្តិការចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករបរទេសក្នុងរោងចក្រសហគ្រាសខាងលើនេះ កម្លាំងអាជ្ញាធរថៃធ្វើការត្រួតពិនិត្យពលករបរទេសចំនួន៤៨នាក់ ក្នុងមានពលករបរទេសចំនួន០៥នាក់ ធ្វើការខុសថៅកែ ដោយម្ចាស់សហគ្រាសខាងលើបញ្ជាក់ប្រាប់ថាពលករទាំង០៥នាក់ កំពុងស្ថិតក្នុងការប្ដូរថៅកែនៅក្រសួងការងារ ក្នុងនោះដែរសម្ថកិច្ចបានធ្វើការដាសតឿនដល់ថៅកែ សហគ្រាសខាងលើប្រញាប់ធ្វើរឿងប្ដូរថៅកែអោយចប់សព្វគ្រប់ក្នុងរយៈពេល១៥ថ្ងៃបើមិនដូច្នេះទេនិងត្រូវមានទោសចាប់ផាកពិន័យតាមផ្លូវច្បាប់។

website_news/2018070205.txt · Last modified: 2018/02/07 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki