website_news:2018070206

អ្នកដែលត្រូវទៅតប័ត្រស៊ីជម្ពូនិងធ្វើវីសា 2ឆ្នាំ នៅទីក្រុងបាងកក សូមអានអត្ថបទនេះ.!

http://www.prakpheaktra.com February 6, 2018

សេចក្តីជូនដំណឹងដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ទាំងមានប័ត្រស៊ីជម្ពូ និងលិខិតលុងបៀន ដែលកំពុងត្រៀមខ្លួនទៅតប័ត្រស៊ីជម្ពូ និងត(វីសារ២ឆ្នាំ) នៅសូន្យ OSS (វ៉ាន់ស្តប់សឺវីត) អោយបានជ្រៀបថា ចំពោះទីតាំងតប័ត្រស៊ីជម្ពូនិងធ្វើ(វីសា២ឆ្នាំ)នៅក្នុងទីក្រុងបាងកក បានតំរូវអោយបងប្អូនពលករខ្មែរត្រូវមានលិខិតត្រួតសុខភាពពីមន្ទីពេទ្យខាងក្រៅសិនទើប បងប្អូនអាចទៅធ្វើ(វីសា២ឆ្នាំ)និងប័ត្រស៊ីជម្ពូនៅសូន្យ(វ៉ាន់ស្តប់សឺវីត)បាន។ ពោះនៅក្នុងសូន្យ (វ៉ាន់ស្តប់សឺវីត) ក្នុងទីក្រុងបាងកកមួយចំនួនមិនមានសេវាកម្មពិនិត្យសុខភាពជូនពលករឡើយ ដូច្នេះសូមបងប្អូនពលករខ្មែរទាំងមានលិខិតលុងបៀននិងប័ត្រស៊ីជម្ពូ សូមទំនាក់ទំនងសាកសួរព័ត៌មានលំអិតអោយបានច្បាស់ដើម្បីកុំអោយខាតពេលវេលាក្នុងការធ្វើដំណើរទៅសូន្យខាងលើ។

website_news/2018070206.txt · Last modified: 2018/02/07 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki