website_news:2018070207

ឧទ្ធរណ៍បើកសវនាការ រឿងស្រ្តីម្នាក់លក់កូនស្រីឲ្យរួមភេទ ជាមួយបុរសបរទេស

http://www.postkhmer.com/ គឹម សារុំ | Publication date 06 February 2018 | 13:01 ICT

ភ្នំពេញៈសាលាឧទ្ធរណ៍នៅថ្ងៃទី ៦ ខែកុម្ភៈនេះ បានបើកសវនាការជំនុំជម្រះស្រ្តីជាប់ចោទម្នាក់ទាក់ទងនឹងការលក់កូនស្រ្តីអាយុក្រោម ១៥ ឆ្នាំឲ្យរួមភេទជាមួយជនបរទេស ប្រព្រឹត្តកាលពីឆ្នាំ ២០១០ ហើយត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំ។

តាមរបាយការណ៍នគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបង្ហាញថា ស្រ្តីជាប់ចោទឈ្មោះចាន់ផល្លីអាយុ ៤៤ ឆ្នាំរស់នៅសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញបានទាក់ទងជាមួយជនជាតិអាមេរិកាំងម្នាក់និងបានលក់កូនស្រីខ្លួនឈ្មោះច.ម.លឲ្យទៅរួមភេទជាមួយបុរសនោះ។ ប៉ុន្តែបន្ទាប់ពីធ្វើសកម្មភាពបានប៉ុន្មានដងមកគឺនៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០១០ ក៏ត្រូវនគរបាលឃាត់ខ្លួនបានទាំងបុរសបរទេស និងក្មេងរងគ្រោះ។

ទោះយ៉ាងណា នៅក្នុងបន្ទប់សវនាការនៅថ្ងៃនេះស្រ្តីជាប់ចោទបានទទួលកំហុស និងសុំតុលាការបន្ថយទោស ខណៈមេធាវីការពារគាត់ក៏សន្និដ្ឋានដូចគ្នា៕

website_news/2018070207.txt · Last modified: 2018/02/07 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki