website_news:2018070302

សន្និសីទជាន់ខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីទប់ស្កាត់បទឧក្រិដ្ឋ និងរក្សាសុវត្ថិភាពសង្គម

http://cambodiapolice.com/ 3:59 pm 6 មីនា 2018 25

បាងកក ៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជំទាវ ឡាយ ច័ន្ទរស្មី ទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និងមន្ត្រីជំនាញកម្ពុជាជាច្រើនរូបទៀតបានចូលរួមនៅក្នុងសន្និសីទជាន់ខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីទប់ស្កាត់បទឧក្រិដ្ឋ និងរក្សាសុវត្ថិភាពសង្គម (High Level Conference on Sustainable Development, Crime Prevention, and Safe Societies) ដែលសន្និសីទអន្តរជាតិនេះសហការរៀបចំដោយ ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មសហប្រជាជាតិ ជាមួយវិទ្យាស្ថានកិច្ចការយុត្តិធម៌ថៃ ។ សន្និសីទអន្តរជាតិមានការយាង និងអញ្ជើញចូលរួមពីព្រះអង្គម្ចាស់ក្សត្រី ផាត់ចារ៉ាក់ គិទិយ៉ាផា ម៉ាហីឌុន (Bajakitiyabha Mahidol) ឯកអគ្គរាជទូតសុច្ឆន្ទៈ ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មសហប្រជាជាតិ ឯកឧត្តម យូរី ហ្វេដូតូស (Yury Fedotov) អគ្គលេខាធិការរង និងជាអគ្គនាយកប្រតិបត្តិរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងតំណាងប្រទេសផ្តល់ជំនួយ ប្រទេសក្នុងតំបន់ ជាច្រើនផ្សេងទៀត ។

ថ្លែងក្នុងពិធីបើកសន្និសីទ ឯកឧត្តម យូរី ហ្វេដូតូស (Yury Fedotov) បានគូសបញ្ជាក់ថា បច្ចុប្បន្ន នេះប្រទេសជាច្រើនក្នុងតំបន់បានប្រឈមមុខទៅនឹងការគំរាមកំហែងនានាជាច្រើនដូចជា អំពើពុករលួយ ភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរផ្សេងៗទៀតតាមច្រើនរូបភាព ដែលប្រទេសទាំងអស់កំពុងជួបប្រទះ ។ បញ្ហាទាំងនេះភាគច្រើនបណ្តាល មក ពីប្រព័ន្ធច្បាប់ នៅទន់ខ្សោយ និងការយល់ដឹងនៅមានកម្រិត។ អង្គការ UNODC បានរួមចំណែកយ៉ាងសកម្ម និងកំពុងខិតខំផ្តល់ជំនួយបច្ចេកទេស ដើម្បីលើកកំពស់ ការយល់ដឹងឲ្យកាន់តែប្រសើរឡើងថែមទៀត ដល់បណ្តាប្រទេសទាំងអស់នៅ ក្នុងតំបន់ដែលថ្ងៃនេះអង្គសន្និសីទពិភាក្សាគ្នាអំពី ៖

១-បញ្ហាប្រឈមអំពីប្រព័ន្ធច្បាប់ របស់ បណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ។

២-ទិដ្ឋភាពរួមនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាក់ទងទៅនឹងការផ្លាស់ប្តូរ

និង៣-ផែនទីបង្ហាញផ្លូវទាក់ទងទៅនឹងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ៕

website_news/2018070302.txt · Last modified: 2018/03/07 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki