website_news:2018070303

គណៈរដ្ឋមន្ត្រីថៃ, សម្រេចអនុម័តបន្ថយទោសពលករខុសច្បាប់ ត្រឹមតែកំរិតមធ្យម

http://www.prakpheaktra.com March 6, 2018

គណៈរដ្ឋមន្ត្រីថៃសម្រេចអនុម័តបន្ថយទោសពលករខុសច្បាប់ ដែលលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត ពីទោសកំរិតធ្ងន់មកនៅត្រឹមកំរិតមធ្យម ត្រឹមតែផាកពិន័យជាប្រាក់។ បន្ទាប់ពីចប់កិច្ចប្រជុំសញ្ញាណចររបសគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារទី06 ខែមិនា ឆ្នាំ2018 នៅក្នុងសណ្ឋាគារ Dusit Thani នៅក្នុងស្រុកឆាកអាំ ខេត្តផេតបុរី កាលពីវេលាម៉ោង01:00រសៀល រួចមក គណៈរដ្ឋមន្ត្រីថៃបានយល់ព្រមសម្រេចកែសម្រួលច្បាប់គ្រប់គ្រងពលករបរទេសថ្មី ចំនួនពីរមាត្រា ក្នុងមានច្បាប់ ផ្ដល់ដំណឹងពីរកន្លែងស្នាក់នៅរបស់ពលករហៅថា(Zoneing) និងច្បាប់ទោសទណ្ឌ ជួលពលករខុសច្បាប់អោយធ្វើការ ព្រមទាំងបន្ថយទោសមួយចំនួនចំនួនដូចជាក្នុងមាត្រា101- ក្នុងករណីជួលពលករគខុសច្បាប់ (គ្មានបៃអនុញ្ញាត) អោយធ្វើការត្រូវមានទោសផាកពិន័យជាប្រាក់ចាប់ពីពីរម៉ឺនបាតទៅមួយសែនបាត.(20,000฿ – 100,000฿) និងត្រូវជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ តែបានកែសម្រួលជាថ្មីដោយបន្ថយទោសនៅសល់តែពិន័យជាប្រាក់ចាប់ពីប្រាំពាន់បាតទៅប្រាំម៉ឺនបាត(5000฿-50,000฿) និងលុបទោសពន្ធនាគារចោល។

មាត្រា102 ក្នុងករណីថៅកែថៃជួលពលករខុសច្បាប់(គ្មានបៃអនុញ្ញាត)អោយធ្វើការត្រូវមានទោសពិន័យជាប្រាក់ចាប់ពីបួនសែនបាតទៅប្រាំបីសែនបាត(400,000฿-800,000฿) ក្នុងចំនួនពលករខុសច្បាប់ 1នាក់ តែបានកែសម្រួលជាថ្មីដោយបន្ថយទោសនៅសល់តែពិន័យជាប្រាក់ចាប់ពីមួយម៉ឺនបាតទៅមួយសែនបាត(10,000฿-100,000฿) ក្នុងចំនួនពលករខុសច្បាប់ 1នាក់ ក្នុងករណីមិនរាងចាលត្រូវមានទោសជាប់ពន្ធនាគារមិនលើសពីមួយឆ្នាំ(1ឆ្នាំ)និងពិន័យជាប្រាក់ចាប់ពីប្រាំម៉ឺនបាតទៅពីរសែនបាត(50,00฿-200,000฿) និងហាមឃាត់មិនអោយជួលពលករបរទេសអោយធ្វើការរយ:បីឆ្នាំ(3ឆ្នាំ)។

អ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីថៃ លោកសាន់សឺន កែវកាំនើត បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីឲ្យច្បាប់ដែលបានកែសម្រួលថ្មីនេះមានប្រសិទ្ធភាពនិងស្របទៅតាមលក្ខខ័ណ្ឌសិទ្ធិសេរីភាពអន្តរជាតិ ប្រព័ន្ធច្បាប់ថ្មីនេះនិងបញ្ជូនទៅកាន់មណ្ឌលការិយាល័យមន្ទីរការងារ និងមន្ត្រីក្រសួងការងារដូចជា÷ ករណីពលករស្របច្បាប់ត្រូវប្ដូរកន្លែងធ្វើការ, ព្រមទាំងប្រកាសយកលើកកន្លែងស្នាក់នៅ,និងស្នាក់នៅកន្លែងមួយណាក៏បាន។

ក្នុងនោះដែរច្បាប់បានហាមថៅកែកាត់ប្រាក់ឈ្នួលធ្វើការរបស់ពលករដាច់ខាតលើកលែងតែថ្លៃប្រកាន់សុខភាព,ច្បាប់អនុញ្ញាតធ្វើការ, ថ្លៃធ្វើលិខិតធ្វើដំណើរ តែប៉ុណ្ណោះ ក្នុងច្បាប់ទាំងអស់នេះធ្វើឡើងដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនិងការជិះជាន់ពលកម្មលើពលករ។ ក្នុងករណីរក្សាទុកឯកសារសម្គាល់ខ្លួនរបស់ពលករត្រូវមានការយល់ព្រមពីរភាគីទាំងសងខាងទើបអាចយកទៅរក្សាទុកបាន ក្នុងករណីពលករទាមទារឯកសារសម្គាល់ខ្លួនវិញ ថៅកែថៃផ្ដល់ជូនទៅតាមតំរូវការរបស់ពលករដោយមិនមានលក្ខណខ័ណ្ឌអ្វីទាំងអស់។ ដកស្រង់ព័ត៌មានពី:Matichon

website_news/2018070303.txt · Last modified: 2018/03/07 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki