website_news:2018070304

ប្រទះឃើញសាកសពពលករខ្មែរម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

http://www.prakpheaktra.com March 7, 2018

បុរសពលករខ្មែរវ័យ36ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់នៅក្រោមស្ពានបន្ទាប់ពីមានជំងឺត្រៀមនិងទៅពេទ្យនៅព្រឹកឡើង។ មានករណីប្រទះឃើញសាកសពពលករខ្មែរស្លាប់អណ្តែតទឹកនេះបានកើតឡើងនៅវេលាម៉ោង07ព្រឹក ថ្ងៃច័ន្ទទី05 ខែមិនា ឆ្នាំ2018 នៅត្រង់ចំណុចនៅក្រោមស្ពាន(ហង្សយ៉េន) ស្ថិតនៅកំពុងផែរចតទូកបានភេរ ស្រុកបានផេរ ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃ ចុះត្រួតពិនិត្យសាកសពនៅកន្លែងគេប្រទះឃើញសាកសព បានអោយដឹងថា អ្នកស្លាប់មានឈ្មោះ Nil Wan អាយុ 36ឆ្នាំសញ្ជាតិខ្មែរ ជាពលករធ្វើការនៅលើទូកនេសាទត្រីក្នុងខេត្តរ៉ាក់យ៉ង។

ប្រភពពីមិត្តរួមការងាររបស់អ្នកស្លាប់ដែលជិះកង់មកប្រទះឃើញសាកនោះ បានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃនេះអ្នកស្លាប់ត្រៀមខ្លួននិងទៅរកពេទ្យដើម្បីព្យាបាលជំងឺ តែអកុសលត្រូវបានគេមកប្រទះឃើញស្លាប់អណ្តែតទឹកវិញ។ ក្រោយពេលកើតសាកសពអ្នកស្លាប់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅធ្វើកោសល្យវិច័យនៅមន្ទីពេទ្យរួចប្រគល់ជូនសាចញ្ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងករណីពលករខ្មែរស្លាប់បាត់បង់ជីវិតនេះដែរ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារសពដើម្បីជួយអន្តរាគមន៍ក្នុងការបញ្ជូនសពយកដើម្បីទៅបុណ្យនៅឯស្រុកកំណើតរបស់សពភ្លាមៗផងដែរ។

website_news/2018070304.txt · Last modified: 2018/03/07 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki