website_news:2018070501

ពលករកម្ពុជាធ្វើការនៅថៃ ត្រូវបញ្ជាក់អត្តសញ្ញាណ ឲ្យបានមុនថ្ងៃទី៣០ ខែមិថុនា

https://thmeythmey.com/ 06, May 2018 , 3:40 pm ដោយ: ថ្មីៗ

ភ្នំពេញ៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានប្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយពុំទាន់មានលិខិតត្រឹមត្រូវ ត្រូវប្រញាប់មកបំពេញអត្តសញ្ញាណ ឲ្យបានមុនថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៨ ។ សេចក្តីជូនដំណឹងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានបញ្ជាក់ថា ពលករកម្ពុជាដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលពុំទាន់បានបញ្ជាក់អត្តសញ្ញាណ(លិខិតឆ្លងដែន PP, លិខិតធ្វើដំណើរ TD និងប័ណ្ណពលករធ្វើការនៅបរទេសOCWC) ត្រូវប្រញាប់មកបញ្ជាក់ ជាមួយក្រុមការងារអន្តរក្រសួងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ នៅទីក្រុងបាងកក, ខេត្តផាធុមថានី និងខេត្តរ៉ាក់យ៉ង ។

ចំពោះពលករ ដែលបានចុះបញ្ជីជាមួយអាជ្ញាថៃ តែមិនទាន់បានទទួលប័ណ្ណមិនមែនសញ្ជាតិថៃ និងពលករបញ្ជាក់អត្តសញ្ញាណរួចហើយ ត្រូវបន្តធ្វើប័ណ្ណមិនមែនសញ្ជាតិថៃថ្មី ឬស្នើសុំទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ ពីការិយាល័យច្រកចេញ-ចូលតែមួយ ដែលមានចំនួន៨០កន្លែង ដោយក្នុងនោះមានចំនួន៤កន្លែង នៅទីក្រុងបាងកក ៕

website_news/2018070501.txt · Last modified: 2018/05/07 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki