website_news:2018070502

លោក ពៅ រិទ្ធី មេរងវរៈការពារព្រំដែន គោក៨៩១ ប្រើប្រាស់ដីកម្មសិទ្ធិផ្ទាល់ខ្លួនបើកច្រករបៀងខុសច្បាប់?

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 6 May, 2018

ប៉ោយប៉ែត ៖ សេចក្ដីរាយការពីបន្ទាត់ព្រំដែនថា ទីតាំងដីមួយកន្លែងនៅជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោក ពៅ រិទ្ធី ហៅ ធីខ្នា ជាមេបញ្ជាការរងវរៈការពារព្រំដែន៨៩១ ស្ថិតក្នុងភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានបើកធ្វជាច្រករបៀងឲ្យពលរដ្ឋចេញចូល និងនាំទំនិញគ្រប់ប្រភេទ ឆ្លងចូលមកទឹកដីកម្ពុជា ដែលជាធម្មតា ក្នុងមួយសប្ដាហ៍បើកឲ្យឆ្លងចេញចូល១ថ្ងៃ ។

គួររំឭកថា សម្តេចក្រឡាហោម ស ខេង ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឹងមាត់ឲ្យអាជ្ញាធរ និងកម្លាំងតាមព្រំដែនទាំងអស់ត្រូវត្រួតពិនិត្យ និងបិទឲ្យអស់ទាំងស្រុងរាល់ច្រករបៀងខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងគ្រប់ប្រភេទ ប៉ុន្តែរហូតមកដល់ពេលនេះច្រករបៀងមួយចំនូននៅតែបន្តបើកយ៉ាងងងើល ឧទាហរណ៍ដូចជាច្រករបៀងដែលស្ថិតក្នុងទីតាំងដីកម្មសិទ្ធិរបស់លោក ពៅ រិទ្ធី ហៅ ធី ខ្នា នេះជាដើម។ សកម្មភាព លួចបើកច្រករបៀងក្រោមអំណាច លោកពៅ រិទ្ធី ហៅ ធីខ្នា គឺប្រឆាំងទៅនឹងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងរូបភាពនេះ ជាភស្ដុតាងនៃសកម្មភាពពលករឆ្លងដែន និងក្រុមឈ្មួញ នាំទំនិញ ចូលមក ស្រុកខ្មែរ តាមច្រករបៀងនៅចំណុចភូមិគីឡូម៉ែត្រលេខ៤ ដែលគេស្គាល់ថា ជាដីកម្មសិទ្ធរបស់លោកពៅ រិទ្ធី ។

មានអ្នកលួចខ្សឹបប្រាប់ថា ទំនិញនាំចូលមួយផ្នែកធំ ដែលលួចឆ្លងចូលពីទឹកដីថៃ មកកម្ពុជាតាមច្ររបៀងខាងលើ គឺលោក ពៅ រិទ្ធី ផ្ទាល់តែម្ដង ដែលជាអ្នករួមចំណែកយ៉ាងធំបង្កឲ្យរដ្ឋបាត់បង់ចំណូលពន្ធ ដូចទៅនឹង ប្រសាសន៍នែនាំរបស់សម្ដេចក្រឡាហោម ស ខេង ចេញបទបញ្ជាឲ្យបិទច្រករបៀងទាំងអស់ ដើម្បីធានាដល់ការទប់ស្កាត់ការបាត់បង់ប្រាក់ពន្ធចូលរដ្ឋ។ ទាក់ទិននឹងព័ត៌មានខាងលើនេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ បានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំការពន្យល់ពីលោក ធីខ្នា ដែរ តែអ្នកទទួលទូរស័ព្ទចេះតែឆ្លើយបដិសេធថា ខុសឈ្មោះហើយ រួចក៏បិទទូរស័ព្ទ៕

website_news/2018070502.txt · Last modified: 2018/05/07 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki