website_news:2018070508

ថៃចេញច្បាប់ថ្មី អនុញ្ញាតឲ្យប្រើពលករបរទេសតែ ២០% ប៉ុណ្ណោះ

http://kleykley.sabay.com.kh/ May 7, 2018

ច្បាប់ថ្មីមួយ ដែលទើបត្រូវបានអនុម័តដោយសភាថៃ កាលពីខែមេសា ២០១៨ កន្លងទៅ បានកំណត់ថា ក្រុមហ៊ុន និងសហគ្រាសនៅក្នុងប្រទេសថៃ ត្រូវអនុញ្ញាតឲ្យប្រើពលករបរទេសត្រឹមតែ ២០%ប៉ុណ្ណោះ។ ច្បាប់នេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ២០១៨ ខាងមុខនេះ។ ការអនុវត្តច្បាប់ថ្មីនេះ គឺក្នុងគោលបំណងការពារការងាររបស់កម្មករជនជាតិថៃ ពីសំណាក់កម្មករបរទេសដែលចូលទៅធ្វើការក្នុងប្រទេសថៃរាប់លាននាក់។ ច្បាប់ស្ដីពីការគ្រប់គ្រងពលករអន្តោប្រវេសន៍នេះ នឹងអនុវត្តលើគ្រប់ពលករបរទេសទាំងអស់ មិនថាពលករនោះ ត្រូវបានជួលក្រោមការចុះអនុស្សរណៈទ្វេភាគីជាមួយរដ្ឋាភិបាលថៃ ឬអត់នោះទេ។ ច្បាប់នេះបានកំណត់ចំនួននិយោជិកបរទេស នៅតាមវិស័យសេវាកម្ម និងឧស្សាហកម្ម ត្រឹមតែ ២០% ប៉ុណ្ណោះ៕ ប្រភព៖ Bangkokpost ប្រែសម្រួល៖ វាសនា

website_news/2018070508.txt · Last modified: 2018/05/07 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki