website_news:2018070603

តើជនជាតិណាខ្លះដែលច្បាប់ប្រទេសថៃមិនបញ្ជូនខ្លួនទៅ.!

http://www.pheaktraprak.com June 6, 2018

យោងតាមមាត្រាលេខ (៦៣/១) នៃ ព្រះរាជាណាចក្រថៃឡង់ បានកំណត់ថា បុគ្គលដែលគ្មានសញ្ជាតិត្រឹមត្រូវ 3 ប្រភេទ ដែលច្បាប់ ប្រទេសថៃលើកលែងនិងអោយរស់នៅធ្វើការបន្តនៅក្នុងប្រទេសថៃបាន។

មានដូចខាងក្រោមនេះ÷

១-បគ្គលដែលធ្លាប់ទទួលបានសញ្ជាតិថៃ តែត្រូវដកហូតសញ្ជាតិវិញ តាមជំពូក(១)

២-បុគ្គលដែលកើតនៅលើដីប្រទេសថៃ តែមិនបានទទួលសញ្ជាតិថៃ តាមជំពូក(២)

៣- ជនភៀសខ្លួនមករស់នៅប្រទេសថៃឬ(ជនជាតិភាគតិច)និង ជាតិសាសន៍ដទៃទៀតដែលចូលមករស់នៅអស់រយៈកាលជាយូរលង់មកហើយ តាមជំពូក(៣)។

ដូច្នេះបុគ្គលដែលដូចការរៀបរាប់ខាងលើត្រូវបានច្បាប់ប្រទេសថៃអនុញ្ញាតឲ្យរស់នៅក្នុងប្រទេសថៃបាន តែត្រូវសុំច្បាប់អនុញ្ញាតធ្វើការដូចជាពលករបរទេសដែរប៉ុន្ដែរមានលក្ខណៈខុសគ្នាត្រង់រឿងប័ណ្ណ សម្គាល់ខ្លួននិងសពុលភាពច្បាប់អនុញ្ញាតធ្វើការ ។

website_news/2018070603.txt · Last modified: 2018/06/07 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki