website_news:2018070801

ក្រសួងការងារថៃប្រកាសថា កំពុងខ្វះខាតពលករនេសាទត្រីចំនួន 42,649 នាក់

https://www.facebook.com/ ទឹកចិត្ត-ពលករ-ឆ្លងដែន ថ្ងៃទី០៦ សីហា ២០១៨

បងប្អូនពលករខ្មែរអ្នកនេសាទត្រី ដែលមានបៃអនុញ្ញាតធ្វើការ របស់បងប្អូនដែលអស់អាយុនៅ ថ្ងៃទី30 ខែ 9 ឆ្នាំ2018នេះ សូមបងប្អូនពលករខ្មែរប្រញ៉ាប់រួសរាន់ទៅត៏អាយុ បៃអនុញ្ញាតធ្វើការនៅក្រសួងការងារថៃ នៅតាមខេត្តដែលបងប្អូនធ្វើការ បងប្អូនអាចទៅតអាយុ បៃអនុញ្ញាតធ្វើការបាន2 ឆ្នាំទៀតដល់ឆ្នាំ2020 ។ សូមបងប្អូនពលករខ្មែរអ្នកនេសាទត្រី សូមបងប្អូនរួសរាន់ឡើង ក្រសួងការងារថៃ បានអនុញ្ញាតឲ្យបងប្អូនទៅតអាយុបៃអនុញ្ញាតធ្វើការ ចាប់ផ្ដើមតាំងតែថ្ងៃទី20 ខែ 8 រហូតដល់ថ្ងៃទី30 ខែ 9 ឆ្នាំ2018នេះ។

នៅថ្ងៃនេះដែរក្រសួងការងារថៃបានប្រកាសថា ក្រសួងការងារថៃកំពុងខ្វះខាតពលករនេសាទត្រីចំនួន42,649នាក់ ។ ក្រសួងការងារថៃបានត្រៀមអញ្ជើញស្ថានទូតទាំង4ប្រទេស ក្នុងនោះមានស្ថានទូតកម្ពុជា ស្ថានទូតភូមា ស្ថានទូតឡាវ ស្ថានទូតវៀតណាម ដើម្បីអោយស្ថានទូតទាំង4ប្រទេសមកពិភាគសារគ្នារឿងខ្វះខាតពលករនេសាទត្រី ដើម្បីពិភាគសារគ្នានាំចូលពលករតាមះរបប MOU ដើម្បីមកធ្វើការនេសាទត្រី ។ (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន)

website_news/2018070801.txt · Last modified: 2018/08/07 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki