website_news:2018070802

អធិការខណ្ឌដង្កោ ៖ គ្មានករណី ចាប់បង្ខាំង យុវតីសិស្សសាលា ទួលអំពិល ជាង១០នាក់ ដើម្បីចាប់ជំរិតនោះទេ

https://www.dap-news.com/kh/ អង្គារ, 07 សីហា ២០១៨ 10:43 ដោយ: ព្រឿង វិសាល ID:112

ភ្នំពេញ ៖ ក្រោយពីមានការផ្ទុះព័ត៌មាន ករណីជនជាតិចិន ចាប់យុវតី ជាង១០នាក់ ញាត់ចូល ឡាន យកទៅបង្ខាំងទុកក្នុងផ្ទះមួយកន្លែង នៅក្នុង ខណ្ឌចំការមន ដើម្បីជំរិតទារប្រាក់ ប្រតិកម្ម តបនិងករណីនេះ លោក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាក់ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី៧ ខែសីហារ ឆ្នាំ២០១៨នេះថា ពុំមានការចាប់បង្ខាំងនោះទេ គឺជា ព័ត៌មាន មិនពិត គ្រាន់តែជាដំណឹងតៗគ្នា។

លោកបានបញ្ជាក់ទៀតថា ដំណើរក្មេងស្រីនោះ បានចេញពីផ្ទះតាំងពីថ្ងៃទី៣ វេលាម៉ោង៣និង ៣០ មានសម្ភារៈសិក្សា និងសម្លៀកបំពាក់ ហើយមិនឃើញត្រឡប់ចូលផ្ទះវិញនោះទេ ។ ក្រោយពីការបាត់កូនស្រីឪពុកក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ សង្កាត់ ព្រៃសរ ដើម្បីឲ្យជួយរកតែរកមិនឃើញ រហូតដល់ថ្ងៃទី៦ ទើបមានការប្រទះឃើញក្មេងស្រី បានដើរម្នាក់ឯង នៅក្នុងសង្កាត់បឹងកេងកង២។ ក្រោយមកសមត្ថកិច្ចបានសួរនំាក្មេងស្រីនោះ គេបានប្រាប់ថា មានគេចាប់ខ្លួន ។ ភ្លាមៗនោះ សមត្ថកិច្ចបានយកលេខទូរសព្ទឪពុកក្មេងស្រី ដើម្បីខលប្រាប់ឪពុក តែត្រូវបានឪពុកប្រាប់ឲ្យជួយឃាត់ក្មេងស្រីនោះផង ព្រោះក្មេងស្រីបាន ចេញពីផ្ទះច្រើនថ្ងៃមកហើយ។

តែទោះជាយ៉ាងណា លោក អធិការខណ្ឌដង្កោ លើកឡើងថា នេះជាការចាកចេញពីផ្ទះដោយ ខ្លួនឯង ពុំមែនជាករណី ចាប់ជំរិតដើម្បីទារប្រាក់ និងការបង្ខាំងក្មេង១០នាក់ផ្សេងទៀតនោះទេ គឺជារឿងមិនពិត។ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្តទៀត ចំពោះករណីនេះ។

website_news/2018070802.txt · Last modified: 2018/08/07 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki