website_news:2018071104

អគ្គនាយកអន្តោប្រវេសន៍ថៃ បានបើកប្រតិបត្តិការដឹកនាំកម្លាំងប៉ូលីស ទាហាន ចុះធ្វើការត្រួតពិនិត្យទីតាំងចំនួន៩កន្លែង

https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ ថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០១៨

កាលពីថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០១៨ ឯកឧត្តម ស៊ុរ៉ាឆេត ហាកកាផាន អគ្គនាយកអន្តោប្រវេសន៍ថៃ បានបើកប្រតិបត្តិការដឹកនាំកម្លាំងប៉ូលីស ទាហាន ចុះធ្វើការត្រួតពិនិត្យទីតាំងចំនួន៩កន្លែងដែលជាតំបន់មានពលករបរទេសស្នាក់នៅច្រើន ស្ថិតនៅជាប់ផ្សារស៊ីមុំមឿង ខេត្តផាធុមថានី។ ប្រតិបត្តិការនេះមានឈ្មោះថា “Operation X-Ray Out Law Foreigner at Simummuang Market” ក្នុងគោលបំណងបង្រ្កាបបទល្មើស ពាក់ពន្ធ័នឹងគ្រឿងញៀន អាវុធជាតិផ្ទុះ និងការស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសថៃ។ ក្នុងប្រតិបត្តិការនេះ បានធ្វើការត្រួតពិនិត្យពលករបរទេសចំនួនជាង១០០០នាក់ ដោយពិនិត្យឃើញមានពលករប្រព្រឹត្តបទល្មើសចំនួន ១៧០នាក់ មានដូចជាៈ

១.ចូលមកក្នុងប្រទេសថៃដោយមិនមានការអនុញ្ញាតចំនួន៤៥នាក់ ជនជាតិភូមា១៧នាក់ ជនជាតិកម្ពុជា២៨នាក់។

២.ស្នាក់នៅក្នុងប្រទេសថៃលើសសុពលភាពកំណត់ ចំនួន០៧នាក់ ជនជាតិភូមាន០៥នាក់ ជនជាតិកម្ពុជា០១នាក់ និងជនជាតិឡាវ០១នាក់។

៣.មិនជូនដំណឹងអំពីកន្លែងស្នាក់នៅចំនួន១០៥ នាក់ ជនជាតិភូមា ៧៤នាក់ និងជនជាតិខ្មែរ៣១នាក់ ។

៤.ម្ចាស់ផ្ទះជនជាតិថៃចំនួន០៣នាក់។

៥.ជនជាតិថៃចំនួន០២នាក់ ដែលបានផ្តល់កន្លែងស្នាក់នៅអោយពលករបរទេសខុសច្បាប់ ។

៦.មិនបានមកបង្ហាញខ្លួននៅការិយាល័យអន្តោប្រវេសន៍រៀងរាល់៩០ថ្ងៃម្តង ចំនួន០៥នាក់។

៧.មិនមានលិខិតឆ្លងដែននៅជាប់ជាមួយចំនួន០៣នាក់។ ជាមួយគ្នានេះដែរក៏បានដកហូតវត្ថុតាងមួយចំនួនដូចជា ឧបករណ៍សម្រាប់ប្រើប្រាស់ឆ្នាំញៀនចំនួន០១ឈុត កំបិទចំនួន០៤ ស្នាបដៃចំនួន០១ ។

website_news/2018071104.txt · Last modified: 2018/11/07 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki