website_news:2018071201

មន្ត្រីជាន់ខ្ពស់នគរបាលជាតិជួបអង្គការ IOM

http://cambodiapolice.com/policekh/ 5:00 pm 6 ធ្នូ 2018

(បាត់ដំបង) ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ដែលជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានជួបពិភាក្សាការងារជាមួយប្រធានគំរោងអង្គការ IOM លោក Breft Dickson និងសហការី២រូប ដើម្បីពិភាក្សាស្វែងយល់អំពីលំហូរចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃនៅច្រកតំបន់អូរអន្លក់ និងច្រកតំបន់ អូររំដួល ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង។ អង្គការ IOM International Organization for Migrant គឺជាអង្គការអន្តរជាតិពិនិត្យអ្នកធ្វើចំណាកស្រុក។

ជំនួបដែលបានធ្វើកាលពីថ្ងៃទី៣ធ្នូឆ្នាំ២០១៨ បានចូលរួមពីមេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៥. ស្នងការរងនគរបាលខេត្តបាត់ដំបង, មេបញ្ជាការវរៈ៨១៩ និងប្រធានច្រកទ្វារតំបន់ព្រំដែនផងដែរ។ នាយឧត្តមសេនីយ៍ហ៊ូ សាគុណ បានថ្លែងថាក្នុងជំនួបនោះ គឺអង្គការ IOM ចង់សិក្សាស្រាវជ្រាវអំពីទិន្ន័យរបស់ប្រជាពលរដ្ឋខ្មែរឆ្លងដែនប្រចាំថ្ងៃពិតប្រាកដ ហើយនឹងប្រព័ន្ធគ្រប់គ្រងទិន្ន័យ ព្រមទាំងបច្ចេកទេសសំរាប់ត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែននាពលបច្ចុប្បន្ន ។ នាយឧត្តមសេនីយ៍ ហ៊ូសាគុណ បានថ្លែងថាកិច្ចពិភាក្សាបានផ្តោតលើការធ្វើ ចំណាកស្រុករបស់ពលរដ្ឋខ្មែរ នៅ ច្រកតំបន់អូរអន្លក់ និងច្រកតំបន់អូររំដួល។ លោកបានរាយការណ៍ថា មានលំហូរចំណាកស្រុករបស់ប្រជាពល រដ្ឋនៅទីនោះ មានចំនួន០៤ប្រភេទរួមមាន៖ ពលករទៅធ្វើការព្រឹកនិងវិលវិញល្ងាចជាមួយនឹងលិខិតឆ្លងកាត់ព្រំ ដែនឬ Border pass, ប្រជាពលរដ្ឋទៅទិញ ទំនិញនៅផ្សារថៃ, ជនជាតិថៃនិងខ្មែរធ្វើដំណើរទៅវិញទៅមកក្នុង ការផ្លាស់ប្តូរទំនិញឬធ្វើទេសចរណ៏, ការធ្វើ ដំណើរទៅពិនិត្យសុខភាពឬដំណើរទេសចរណ៍។

ក្រោយជំនួបស្វែងយល់អំពីចំណាកស្រុក ក្រុមការងារបានបន្តចុះទៅពិនិត្យដល់ទីតាំងប៉ុស្តិ៍ទាំងពីរនៅ តាម បណ្តោយព្រំដែន។ នាយឧត្តមសេនីយ៍ហ៊ូ សាគុណ បានថ្លែងថាក្រោយការពិភាក្សានិងពិនិត្យលើករណីចំណាក ស្រុកតាមបណ្តោយព្រំដែនរួច ភាគីកម្ពុជាបានសំណូមពរដល់អង្គការ IOM នូវមធ្យោបាយមួយចំនួន ក្នុងនោះរួម មានការស្នើជួយឧបត្ថម្ភសម្ភារៈបច្ចេកទេស និងការបន្តជួយបណ្តុះបណ្តាលដល់នគរបាលការពារព្រំដែនទាក់ ទងនឹងការគ្រប់គ្រងសន្តិសុខតាមព្រំដែន។ នៅក្នុងកិច្ចពិភាក្សានោះផងដែរ ភាគី IOM បានបញ្ជាក់ថាក្នុង គម្រោងទី២របស់ប្រទេសកាណាដា IOM នឹងជួយសិក្សាអំពីការកត់ត្រាទិន្ន័យលំហូរពលករឆ្លងកាត់ព្រំដែនតាមកម្មវិធី Excel និងគំរូសៀវភៅកត់ត្រាដែលកំពុងសហការជាមួយបណ្ឌិតសភាកម្ពុជាដើម្បីទៅបណ្តុះបណ្តាលមន្ត្រីនៅតាមច្រកទ្វារព្រំដែន ៕

website_news/2018071201.txt · Last modified: 2018/12/07 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki