website_news:2018071202

ថៃបញ្ជូនពលរដ្ឋខ្មែរ៧នាក់មកកម្ពុជាវិញតាមច្រកអានសេះ

http://www.rasmeinews.com/ December 6, 2018, 4:54 PM

ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែចំនួន៧នាក់មកឱ្យអាជ្ញាធរកម្ពុជាវិញ ដែលអាជ្ញាធរថៃចាប់ឃុំឃាំងរយៈពេល២ឆ្នាំពីបទឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដៃថៃតាមច្រកអានសេះ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីទំនាក់ទំនងព្រំដែនច្រកតំបន់អានសេះបានឱ្យនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះថា ជាពលរដ្ឋ ខ្មែរទាំង៧នាក់ ត្រូវអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកណាំឃុន ខេត្តឧប៊ុន ប្រទេសថៃ។ ពីបទលួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង តាមចំណុចព្រលានតាទុំ នៅក្នុងភូមិសាស្ត្រ ភូមិឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើគិតថ្ងៃដែលអាជ្ញាធរថៃធ្វើការដោះលែងមកវិញគឺប្រជាពលរដ្ឋខ្មែរទាំង៧នាក់នេះ ជាប់ឃុំឃាំងក្នុងម្នាក់ៗ២ឆ្នាំមកហើយ។ មន្ត្រីដដែលបានបន្តថា ពលរដ្ឋខ្មែរទាំង៧នាក់នេះ រួមមានទី១៖ឈ្មោះ សូ រ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ, ទី២៖ ឈ្មោះ កែវ យុទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ, អ្នកទាំង២ នេះ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ,។ ទី៣៖ ឈ្មោះ ខន ភីអិច ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ អៀង ឯក ភេទប្រុស អាយុ២៥ឆ្នាំ,ទី៥៖ ឈ្នោះ យ៉ន រីមសុខ ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង៣នេះ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ។ទី៦៖ ឈ្មោះ យាង កែន ភេទប្រុស អាយុ២៩ឆ្នាំ និងទី៧៖ ឈ្មោះ ទិត្យ សៀ ភេទប្រុស អាយុ៣៤ឆ្នាំ ឈ្មោះទាំង០២នាក់នេះរស់នៅភូមិសង្កែរ ឃុំសង្កែរ១ ស្រុកឆែប ខេត្តព្រះវិហារ។

បន្ទាប់ពីធ្វើការអប់រំណែនាំរួចសមត្ថកិច្ចទំនាក់ទំនងព្រំដែនច្រកតំបន់អានសេះបានឱ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាត្តិ៕S/

website_news/2018071202.txt · Last modified: 2018/12/07 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki