website_news:2018080101

តុលាការតម្កល់សាលក្រមរឿងជួលឲ្យពពោះ

http://www.postkhmer.com/ ប្រភពភ្នំពេញប៉ុស្ដិ៍ Mon, 8 January 2018 គឹម សារុំ

ស្ត្រីជនជាតិអូស្ត្រាលីឈ្មោះ TAMMY ALAYNE CHALES អាយុ ៤៩ ឆ្នាំដែលជាប់ចោទពាក់ព័ន្ធជួលស្ត្រីខ្មែរឲ្យពពោះជំនួសដើម្បីយកទារកទៅចិញ្ចឹមនៅក្រៅប្រទេស នៅថ្ងៃទី ៨ មករានេះ តុលាការបានប្រកាសសាលដីកាបដិសេធបន្ធូរបន្ថយទោសដល់ស្ត្រីជាប់ចោទអូស្ត្រាលីម្នាក់បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ២៧ ខែធ្នូកន្លងមក។

នៅចំពោះមុខស្ត្រីជាប់ចោទ លោកស្រីចៅក្រម គឹម ដានី បានថ្លែងថា សំណុំរឿងស្ត្រីជាប់ចោទឈ្មោះ TAMMYALAYNE CHALES ក្រោយពីបានជំនុំជម្រះមកក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថាសំណុំរឿងនេះសភាព្រហ្មព្ម្រទណ្ឌនៃសាលាឧទ្ធរណ៍មិនអាចបន្ថយទោសដល់ស្ត្រីជាប់ចោទបានទេ ព្រោះទណ្ឌកម្មទោសដែលសាលាដំបូងរាជធានីភ្នំពេញដាក់ ១ ឆ្នាំ ៦ ខែនេះ មានលក្ខណៈសមរម្យហើយ ដូច្នេះក្រុមប្រឹក្សាជំនុំជម្រះសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។

ស្ត្រីជាប់ចោទបានទទួចសុំក្នុងបន្ទប់សវនាការនៅសាលាឧទ្ធរណ៍ឲ្យចៅក្រមបន្ថយទោសដល់រូបគេខណៈត្រូវតុលាការថ្នាក់ក្រោមផ្តាន្ទាទោស១ឆ្នាំ៦ខែ។ តាមអង្គហេតុស្ត្រីជាប់ចោទ TAMMY ALAYNE CHALES បានទាក់ទងជនជាតិខ្មែរ ២ នាក់ ម្នាក់ឈ្មោះ ពេជ្រ រិទ្ធី ភេទប្រុសអាយុ ២៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក និង សំរិទ្ធ ចាន់ចរិយ៉ា ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរបរឆ្មបស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា ដើម្បីពពោះនិង បញ្ជូនក្មេងដែលកើតនោះទៅបរទេសព្រោះអតិថិជនជាជនបរទេស ៕

website_news/2018080101.txt · Last modified: 2018/01/09 10:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki