website_news:2018080104

កប៉ាល់ដឹកទំនិញបុកគ្នាជាមួយទូកនេសាទថៃ បណ្ដាលអោយពលករខ្មែរធ្វេីការនៅចំនួន4នាក់បានស្លាប់បាត់បង់ជីវិត

http://www.prakpheaktra.com/ January 6, 2018

កាលពីថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨ នេះមានករណីទូកនេសាទត្រីរបស់ជនជាតិថៃមួយគ្រឿងត្រូវកប៉ាលដឹកទំនិញធុនធំមិនស្គាល់អត្តសញ្ញាណមួយគ្រឿងបានបុកចំពេញទំហឹង បណ្តាលឲ្យទូកនេសាទត្រីរបស់ជនជាតិថៃលិចភ្លាមៗនៅកន្លែងកើតហេតុ។ យោងតាមប្រភពព័ត៌មានពីកងអន្តរាគមជើងទឹកថៃ បានអោយដឹងថា ក្នុងករណីឧបទ្ទវហេតុកប៉ាល់ដឹកទំនិញបុកជាមួយទូកនេសាទត្រីនេះ បណ្ដាលឱ្យមានពលករសញ្ជាតិខ្មែរចំនួន០៤បានស្លាប់ និងមនុស្សចំនួន០៣ផ្សេងទៀតទៀតបានរងរបួសធ្ងន់ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវគេបញ្ជូនតាមអេលីកុបទែរទៅសង្រ្គោះនៅមន្ទីរពេទ្យអាផាកៀតទីវង្ស្រុកសាត់ហ៊ីបខេត្តឈុនបុរី។

website_news/2018080104.txt · Last modified: 2018/01/09 11:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki