website_news:2018080106

ប័ត្រស៊ីជម្ពូថ្មី,និងចាប់ដំណើរការគ្រប់ខេត្តក្រុងទូទាំងប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខនេះហើយ

http://www.prakpheaktra.com/ ប្រភពដំណឹងពលករស្រុកថៃ January 6, 2018

យោងតាមសារលិខិតបន្ទាន់មួយរបស់ក្រសួងការងារថៃ បានធ្វើកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីបញ្ជូនទៅកាន់មន្ទីរការងារថៃគ្រប់ខេត្តក្រុងទូទាំងប្រទេសថៃ ស្ដីពីសេចក្ដីព្រៀងច្បាប់មួយដែលកំពុងស្ថិតក្នុងការរង់ចាំការពិចារណាពីគណ:រដ្ឋមន្ត្រីថៃ ឬហៅថា (ក.ស.ឆ.) ដើម្បីអនុម័តអោយមន្ទីរការងារនៅក្នុងខេត្តនីមួយៗ ដំណើរការបើកចុះអត្តសញ្ញាណពលករបរទេសដែលកំពុងធ្វើការស្នាក់នៅក្នុងប្រទេសថៃម្ដងទៀត តាមសេចក្តីសម្រេចដែលបានចែងដូចក្នុងសារលិខិតខាងក្រោមដោយសារ:សំខាន់ចំនួន 4 (ខ) ដូចខាងក្រោម៖

១.បងប្អូនពលករដែលកាន់ប័ណ្ណស៊ីជម្ពូរនេសាទប្រែរូបសត្វទឹក ដែលអស់សុពលភាពថ្ងៃទី០១/១១/២០១៧។

២.បងប្អូនពលករដែលកាន់ប័ណ្ណស៊ីជម្ពូរអស់សុពលភាពថ្ងៃទី៣១/០៣/២០១៨។

៣.បងប្អូនពលករដែលកាន់លិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែនិងពលករ។

៤.បងប្អូនពលករដែលធ្វើការដោយខុសច្បាប់គ្មានឯកសារអ្វីសោះ។

*ទាំងបួនចំណុចសំខាន់នេះកំពុងស្ថិតក្នុងការពិចារណាគណៈរដ្ឋមន្រ្តីថៃ ដូចច្នេះបងប្អូនពលករបរទេសសូមមេត្តារក្សាភាពស្ងប់ស្ងាត់ ដើម្បីរង់ចាំសេចក្ដីអនុម័តចេញមកជាផ្លូវការសិន ដូច្នេះហើយសូមបងប្អូនពលករបរទេសទាំងអស់រង់ចាំតាមដានដំណឹងនេះនៅពេលឆាប់ៗខាងមុខនេះទាំងអស់គ្នា។

website_news/2018080106.txt · Last modified: 2018/01/08 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki