website_news:2018080107

លិចទូកដឹកជនចំណាស្រុកនៅជិតប្រទេសលីប៊ី បណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 08/01/2018

អ៊ីតាលី ៖ ឆ្មាំសមុទ្រប្រទេសអ៊ីតាលីបាននិយាយថា ជនចំណាកស្រុកយ៉ាងតិច៨នាក់បានស្លាប់ ហើយចំនួន៨៦នាក់ទៀតត្រូវបានជួយសង្គ្រោះកាលពីចុងសប្ដាហ៍មកនេះក្រោយពីទូកកៅស៊ូដឹកជនចំណាកស្រុកមួយគ្រឿងបានលិចនៅសមុទ្រមេឌីទែរ៉ាណេជិតឆ្នេរសមុទ្រប្រទេសលីប៊ី។

ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សមួយចំនួនទៀតដោយសារគេជឿថា ជនចំណាកស្រុករាប់សិបនាក់ទៀតអាចបាត់ខ្លួននៅឡើយ។ ចំណែកមន្ត្រីអាជ្ញាធរប្រទេសលីប៊ីបាននិយាយថា ជនចំណាកស្រុកយ៉ាងតិច២៥នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះប៉ុន្តែឆ្មាំសមុទ្រប្រទេសអ៊ីតាលីមិនទាន់បញ្ជាក់ច្បាស់ពីតួលេខនេះនៅឡើយទេ។ ឆ្មាំសមុទ្រប្រទេសអ៊ីតាលីបានប្រទះឃើញហេតុការណ៍នេះនៅពេលពួកគេកំពុងបើកនាវានិងឧទ្ធម្ភាគចក្រល្បាតដែនសមុទ្រអន្តរជាតិនៅជិតឆ្នេរសមុទ្រប្រទេសលីប៊ីដោយមានកិច្ចសហការជាមួយក្រុមអ្នកជួយសង្គ្រោះនៅតំបន់អឺរ៉ុបផ្សេងទៀត៕

website_news/2018080107.txt · Last modified: 2018/01/08 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki