website_news:2018080110

អង្គការAIM៖អំពើជួញដូរស្ត្រីឆ្នាំ ២០១៧ ទប់ស្កាត់បានល្អដោយសារកិច្ចសហការពីសមត្ថកិច្ច

http://wmc.org.kh/ ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨ ជុំ ជោគជាតា

ភ្នំពេញ៖ លោកស្រី ខេង ស៊ីសារ៉ាត់ នាយករងនៃអង្គការមេត្រីអន្តរជាតិAIM បានឱ្យដឹងថា អង្គការមេត្រីអន្ដរជាតិ បានជួយ សង្រ្គោះស្រ្ដីដែលងាយរងគ្រោះ និងរងគ្រោះដោយសារអំពើជួញដូរនៅឆ្នាំ ២០១៧ មានប្រសើរជាងឆ្នាំ២០១៦ ដោយសារមានកិច្ចសហប្រតិបត្តិការល្អជាមួយននឹងសមត្ថកិច្ច។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីកាលពីថ្ងៃទី ៤មករា លោកស្រី ខេង ស៊ីសារ៉ាត់ បាននិយាយថា ដោយសារកិច្ចសហការល្អបាននាំឱ្យមានការទប់ស្កាត់ករណីជួញដូរស្ត្រីបានច្រើនជាងបណ្ដាឆ្នាំមុនៗ។

លោកស្រី ខេង ស៊ីសារ៉ាត់ ៖«សម្រាប់អង្គការមេត្រីអន្ដរជាតិ យើងទទួលបាន ៤១៦ករណី បើប្រៀបធៀបឆ្នាំ២០១៦ ដែលចំនួនតួលេខនេះ គឺកើនឡើង គឺដោយសារតែយើងមានសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ ហើយយើងចុះជួយធ្វើការងារនេះបានច្រើនជាងមុន»។

នាយិការងប្រចាំប្រទេសនៃអង្គការមេត្រីអន្ដរជាតិ AIM បញ្ជាក់ថា នៅឆ្នាំ ២០១៦ មាន ៣២៨ ករណី។ តាមតួលេខនេះ ស្រ្ដីដែលងាយរងគ្រោះ និងរងគ្រោះនៅក្នុងអំពើជួញដូរនៅតែបន្ដកើតមាន ។ នៅក្នុងសេចក្ដីព្រាងរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារបង្ការទប់ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ រយៈពេល ១០ គឺឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃបានបង្ហាញថា ស្ថានភាពនៃការជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ មានការបង្ក្រាបបានច្រើនគួរឲ្យកត់សម្គាល់ ។

តែយ៉ាងណានៅក្នុងរបាយការណ៍នេះក៏បានបង្ហាញថា ស្ត្រីនៅតែប្រឈមនឹងការជួញដូរ និងរងអំពើអាជីវកម្មផ្លូវភេទ។តែបែបនេះក្ដីអ្នកធ្វើការផ្នែកស្រ្តីយល់ឃើញថា ការប្រឈមមុខរបស់ស្រ្តីនៅក្នុងបញ្ហានេះ បណ្តាលមកពីកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល៕

website_news/2018080110.txt · Last modified: 2018/01/08 16:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki