website_news:2018080201

បេក្ខជនតំណាងរាស្ត្របក្សប្រឆាំងម្នាក់ទៀតត្រូវចាប់ខ្លួនពាក់ព័ន្ធការបញ្ជូនពលករទៅក្រៅប្រទេស

https://www.rfa.org/khmer/ ដោយ ទីន ហ្សាការីយ៉ា 2018-02-07

នគរបាលនៃក្រសួងមហាផ្ទៃ ចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រមិនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម ឈ្មោះ អ៊ីស្មាអែល ពិនឧស្មាន នៅថ្ងៃទី៧ ខែកុម្ភៈ ពីបទទាក់ទងបញ្ជូនពលករខ្មែរទៅក្រៅប្រទេស។

ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខែត្រត្បូងឃ្មុំ លោក វ៉ាន់ ណារិទ្ធ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសបញ្ជាក់ថា លោកមិនទាន់ដឹងពីមូលហេតុពិតប្រាកដពីការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រ លោក អ៊ីស្មាអែល ពិនឧស្មាន នេះទេ ប៉ុន្តែលោកបញ្ជាក់ថា ការចាប់ខ្លួននេះពាក់ព័ន្ធនឹងរឿងនយោបាយ៖ «»។ លោក វ៉ាន់ ណារិទ្ធ ឲ្យដឹងទៀតថា លោក អ៊ីស្មាអែល ពិនឧស្មាន ធ្លាប់បានភៀសខ្លួនទៅនៅប្រទេសថៃ មួយរយៈដើម្បីសុវត្ថិភាព ព្រោះថា គណបក្សប្រជាជនកម្ពុជា បញ្ចុះបញ្ចូលលោកឲ្យចុះចូលជាមួយគណបក្សកាន់អំណាចជាច្រើនដងនៅអំឡុងពេលរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ក៏ប៉ុន្តែលោក អ៊ីស្មាអែល មិនក្បត់ឆន្ទៈរបស់ខ្លួន។ ក៏ប៉ុន្តែដោយឃើញភាពស្ងប់ស្ងាត់ លោក អ៊ីស្មាអែល ក៏សម្រេចចិត្តវិលទៅទីក្រុងភ្នំពេញវិញ សមត្ថកិច្ចក៏ចាប់ខ្លួនតែម្ដង។

ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនលោក អ៊ីស្មាអែល ពិនឧស្មាន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីសាកសួរពីដំណើររឿងនាំចេញមិនស្របច្បាប់។

ប្រភពជិតស្និទ្ធនឹងលោក អ៊ីស្មាអែល ឲ្យដឹងថា លោក អ៊ីស្មាអែល គឺជាប្អូនជីដូនមួយរបស់លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ។ លោកបញ្ជាក់ថា លោក អ៊ីស្មាអែល កន្លងមកក៏ធ្លាប់បានចូលរួមជាមួយពលរដ្ឋរាប់ពាន់នាក់ជំទាស់គម្រោងសាងសង់ផ្លូវកាត់វិហារឥស្លាមបឹងកក់ ប្រឆាំងនឹងលោក អូស្មាន ហាស្សាន់ ដែលយល់ព្រមឲ្យសាលាក្រុងធ្វើផ្លូវចេញពីក្រុមហ៊ុនស៊ូកាគូ កាត់វិហារបឹងកក់ នោះ៕

website_news/2018080201.txt · Last modified: 2018/02/08 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki