website_news:2018080203

តប័ត្រស៊ីជម្ពូថ្មីអស់ត្រឹមតែ1400฿ ប៉ុណ្ណោះ

http://www.prakpheaktra.com February 7, 2018

ដំណឹងល្អ បងប្អូនដែលមិនបានត្រួតសញ្ជាតិធ្វើប៉ាស្ព័ររួចរាល់ ឥឡូវនេះបងប្អូនពលករខ្មែរដែលទាំងមានលិខិតលុងបៀននិងប័ត្រស៊ីជម្ពូអាចទៅតប័ត្រស៊ីជម្ពូថ្មីនៅក្នុងទីតាំងសូន្យវ៉ាន់ស្តប់សឺវីតទូទាំងប្រទេសថៃ បានក្នុងតម្លៃត្រឹមតែ1400 ប៉ុណ្ណោះ ហើយនៅពេលបងប្អូនតប័ត្រស៊ីជម្ពូរួច បងប្អូនអាចស្នាក់នៅធ្វើការបន្តរហូតដល់ថ្ងៃទី៣១ ខែ០៦ ឆ្នាំ២០១៨ ក៏ប៉ុន្តែបងប្អូនត្រូវរៀបចំធ្វើធ្វើប៉ាស្ព័រអោយបានត្រឹមត្រូវក្នុងរយៈពេលតប័ត្រស៊ីជម្ពូរួច បើមិនដូច្នេះទេបងប្អូននឹងក្លាយទៅជាពលករខុសច្បាប់។

website_news/2018080203.txt · Last modified: 2018/02/08 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki