website_news:2018080204

ថៃ រៀបចំបង្កើតតុលាការពិសេសពីរ ដើម្បីដោះស្រាយវិវាទពលករចំណាកស្រុក

http://www.postkhmer.com/ Leonie Kijewski | Publication date 07 February 2018 | 21:21 ICT

ភ្នំពេញៈប្រទេសថៃ កំពុងរៀបចំបង្កើតតុលាការពិសេសចំនួនពីរ ដើម្បីដោះស្រាយវិវាទរបស់ពលករនៅក្នុងឧស្សាហកម្មនេសាទខុសច្បាប់ ដែលកំពុងតែមានចំនួនយ៉ាងច្រើន។

លោក Papop Siamham អ្នកសម្របសម្រួលមូលនិធិសិទិ្ធមនុស្ស និងអភិវឌ្ឍន៍ នៅក្នុងប្រទេសថៃបានថ្លែងថា តុលាការ ដែលមានមូលដ្ឋាននៅទីក្រុងបាងកកទាំងពីរនេះ នឹងជួយដោះស្រាយរឿងក្តីដែលកើតឡើងក្រោយថ្ងៃទី ១ ខែកុម្ភៈ។ លោកមានប្រសាសន៍ថា៖«តុលាការនេះ នឹងជួយសម្រួលដល់តុលាការសាលាដំបូង ក្នុងការវិនិច្ឆ័យសំណុំរឿង ដែលទាក់ទងទៅនឹងវិវាទរបស់កម្មករ ក្នុងវិស័យនេសាទឲ្យបានលឿនជាងមុន»។ លោកបានបន្ថែមថា ចំណាត់ការនេះ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន ប៉ុន្តែកាលបរិច្ឆេទថ្ងៃចាប់ផ្តើមនៅមិនទាន់ច្បាស់នៅឡើយ។ កម្លាំងពលកម្មនៅក្នុងឧស្សាហកម្មនេសាទរបស់ប្រទេសថៃ ភាគច្រើន គឺជាជនបរទេស ហើយមានពលករចំណាកស្រុកកម្ពុជាជាច្រើននាក់ ត្រូវបានឈ្មួញបង្ខំឲ្យពួកគេចូលទៅធ្វើការ នៅក្នុងឧស្សាហកម្មមួយនេះ។ សហភាពអឺរ៉ុបកាលពីឆ្នាំ ២០១៥ បានឲ្យកាតលឿងមួយ ទៅឲ្យ«ឧស្សាហកម្មនេសាទរបស់ថៃ»នេះដោយពួកគេបានស្នើឱ្យមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់។

លោក Daniel Murphy អ្នកប្រឹក្សាយោបល់ផ្នែកសិទ្ធិការងារ បានថ្លែងនៅក្នុងអ៊ីម៉េលថា តុលាការនេះ ភាគច្រើន ត្រូវបង្កើតឡើង ដើម្បីដោះស្រាយដូចអ្វីដែលលោក Jaruvat Waisaya ប្រធានគណៈកម្មការកិច្ចការច្បាប់ និងវិវាទ បានលើកឡើង ដែលវាជាចំនួនដ៏ច្រើនបំផុតមួយ នៅតំបន់អាស៊ី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ តុលាការព្រហ្មទណ្ឌថៃបានដោះស្រាយសំណុំរឿងក្នុងឧស្សាហកម្មនេសាទបានជាង ៤០០០ ករណី។ លោក Murphy ថ្លែងថា ទោះបីជាយ៉ាងណាក៏ដោយ ចំណាត់ការនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា យើងអាចនឹងមើលឃើញកម្រិតនៃការប្តេជ្ញាចិត្តស្រដៀងគ្នានេះ ទៅនឹងការអនុវត្តន៍បទបញ្ជាការងាររបស់ថៃ និងការអនុវត្តវិធានការ ដើម្បីកែលម្អជីវិតរស់នៅរបស់កម្មករក្នុងវិស័យនេសាទទាំងមូល ដើម្បីការពារពួកគេ ពីការបង្ខំឲ្យធ្វើពលកម្មដោយបង្ខំ»៕ NS

website_news/2018080204.txt · Last modified: 2018/02/08 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki