website_news:2018080501

ម៉ាឡេស៊ី ចាប់នាវារត់ពន្ធមនុស្សទៅអូស្ត្រាលី និង នូវែលសេឡង់

https://www.postkhmer.com/ AFP | Publication date 07 May 2018 | 11:50 ICT

ក្រុងគូឡាឡាំពួៈ ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃសៅរ៍ថា ម៉ាឡេស៊ី បានចាប់ខ្លួនសមាជិកជាង ១០ នាក់របស់ក្រុមជួញដូរមនុស្សតាមដែលគេចោទប្រកាន់ ក្រោយពីចាប់ទូកបាន ១ គ្រឿង ដែលដឹកជនចំណាកស្រុកស្រីលង្កា ១២៧ នាក់ ដែលត្រូវបានគេជឿថា មានទិសដៅអូស្ត្រាលី និងនូវែលសេឡង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ប្រមុខប៉ូលិសជាតិលោក Mohamad Fuzi Harun បានថ្លែងថាកាលពីថ្ងៃអង្គារ ក្រុមអាជ្ញាធរដែនសមុទ្រ បានចាប់នាវាមួយគ្រឿងឈ្មោះ Etra នៅក្នុង ដែនទឹករបស់ម៉ាឡេស៊ីនៃរដ្ឋជូហរភាគខាងត្បូង។ បុរសស្រីលង្កាជិត ១០០ នាក់ ស្ត្រី ២៤ នាក់ និងកុមារ ៩ នាក់ជិះនៅលើនាវានោះដែលបានធ្វើដំណើរចូលទៅដែនទឹកអន្តរជាតិ នៅពេល នាវានោះ ត្រូវបានគេឃាត់ឲ្យឈប់។ លោក Mohamad បានថ្លែងថា ក្រុមអាជ្ញាធរ បានចាប់ខ្លួនមនុស្ស ១៦ នាក់ពាក់ព័ន្ធបណ្តាញអ្នករត់ពន្ធមនុស្សអន្តរជាតិនៅក្នុងនោះមានឥណ្ឌូនេស៊ី ៣ នាក់ និងម៉ាឡេស៊ី ៤ នាក់ ជិះនៅទូកនាវានេសាទ ១ គ្រឿងដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនក្រុមជនចំណាកស្រុកពីឆ្នេរសមុទ្រជូហរ ទៅកាន់នាវានោះ។

ម៉ាឡេស៊ី ៤ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានី Johor Bahru នៅក្បែរនោះខណៈមនុស្សទី ៥ ម្នាក់ ត្រូវយកទៅឃុំខ្លួននៅរដ្ឋ Penag។ បុរសស្រីលង្កា ៤ នាក់នៅលើនាវានោះពីបទពាក់ព័ន្ធជាមួយ នឹងបណ្តាញជួញដូរមនុស្សដែលលោក Mohamad បាននិយាយថា បានធ្វើកិច្ចប្រតិបត្តិការរបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០១៧ មក៕

website_news/2018080501.txt · Last modified: 2018/05/08 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki