website_news:2018080601

ឱកាសចុងក្រោយហើយ,ចំពោះពលករខ្មែរ,ឡាវ,ភូមាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ

http://www.pheaktraprak.com June 7, 2018

រដ្ឋមន្ត្រីក្រសួងការងារថៃប្រកាសឱ្យនិយោជិកថៃ ប្រញាប់នាំពលករបរទេសទៅបញ្ជាក់អត្តសញ្ញាណអោយរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា មិនដូច្នោះទេនឹងត្រូវមានទោសទាំងថៅកែទាំងពលករ។ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក Thawarat Thaerat អគ្គនាយកនៃអគ្គនាយកដ្ឋានការងារថៃបានមានប្រសាសន៍ថាលោកឧត្តមសេនីយ៍ឯក Adul Sangsaengkaew រដ្ឋមន្ត្រីក្រសួងការងារថៃ បានប្រកាសតឿនដល់និយោជិកថៃ ដែលកំពុងគ្រប់គ្រងពលករខ្មែរ,ឡាវ,ភូមា សូមអោយប្រញាប់នាំពលករទាំងអស់នោះទៅបញ្ជាក់អត្តសញ្ញាណនៅមជ្ឈមណ្ឌលផ្ដល់សេវាកម្ម,OSS One Stop Service អោយរួចរាល់ ។

បច្ចុប្បន្ននេះរយ:ពេលធ្វើត្បៀនប្រវត្តិជូនពលករបរទេសនៅដល់រយ:ពេលត្រឹមតែ២៣ថ្ងៃប៉ុណ្ណោះ មជ្ឈមណ្ឌលផ្ដល់សេវាកម្ម, OSS នឹងបិតដំណើរការហើយ ដូច្នេះហើយសូមនិយោជិតថៃទាំងអស់ប្រញាប់ប្រញាល់នាំពលករដែលមិនទាន់បានធ្វើទៅទំនាក់ទំនងមជ្ឈមណ្ឌលផ្ដល់សេវាកម្ម,OSS អោយបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ។ បើសិននិយោជិតជួលពលករអោយធ្វើការខុសពីលក្ខខណ្ឌច្បាប់អនុញ្ញាតធ្វើការ ត្រូវមានទោសផាកពិន័យជាប្រាក់ចាប់ពី១.០០០បាតដល់១០០,០០០បាតក្នុងពលករម្នាក់។

ក្នុងករណីជួលពលករដោយគ្មានច្បាប់អនុញ្ញាតអោយធ្វើការត្រូវមានទោសតាមច្បាប់អន្តោប្រវេសន៍ ដោយត្រូវផាកពិន័យជាប្រាក់ចាប់តាំងពី៥.០០០បាត ដល់ ២០០.០០០០បាតក្នុងពលករម្នាក់ និងជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ ឬទាំងពីរយ៉ាង និងហាមជួលពលករបរទេសរយ:០៣ឆ្នាំ។ ចំពោះពលករដែលធ្វើការដោយគ្មានច្បាប់អនុញ្ញាតវិញនឹងត្រូវមានទោសពិន័យជាប្រាក់ពី៥.០០០បាត ដល់ ៥០.០០០បាត ក្រោយពេលបង់ថ្លៃផាកពិន័យហើយ ពលករខុសច្បាប់រូបនោះត្រូវបញ្ជូនអោយទៅមាតុភូមិរបស់ខ្លួនវិញ និងហាមចូលធ្វើការនៅក្នុងប្រទេសថៃ រយៈពេល០២ឆ្នាំ ចាប់តាំងពីថ្ងៃត្រូវទទួលទោស។

website_news/2018080601.txt · Last modified: 2018/06/08 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki