website_news:2018080602

មូលនិធិ LPN ប្រទេសថៃ ចុះធ្វើការអប់រំពលករខ្មែរចំនួន ៤៥នាក់ ដែលកំពុងធ្វើនៅក្នុងរោងចក្រ CPF

http://www.pheaktraprak.com June 7, 2018

នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨ តំណាងមូលនិធិ LPN ប្រទេសថៃ ដឹកនាំដោយលោក Samak Tubtanee បានចុះធ្វើការអប់រំបងប្អូនពលករខ្មែរចំនួន៤៥នាក់ ដែលកំពុងធ្វើការរោងចក្រផលិតគ្រឿងឧភោគ បរិភោគ CPF ស្ថិតនៅក្នុងស្រុកឆោកឆៃ ខេត្តណាខនរាជស៊ីម៉ា អោយបានយល់ដឹងអំពីច្បាប់និងបញ្ហាការជួញដូរមនុស្សនៅក្នុងប្រទេសថៃ។ ការចុះអប់រំនិងផ្សព្វផ្សាយស្តីពីច្បាប់ការងារនិងបញ្ហាការជួញដូរមនុស្សដល់ពលករខ្មែរទាំងអស់នេះ ដោយមានការសហការពីក្រុមហ៊ុន CPF និងមូលនិធិ LPN ប្រទេសថៃ ដើម្បីអោយពលករខ្មែរដែល កំពុងបំពេញការងារនៅក្នុងប្រទេសថៃទាំងអស់បានយល់ដឹងពីច្បាប់ការងារប្រទេសថៃកាន់ច្បាស់លាស់។

website_news/2018080602.txt · Last modified: 2018/06/08 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki