website_news:2018080603

មូលនិធិ LPN ប្រទេសថៃដឹកនាំដោយលោក Samak Tubtanee បានចុះធ្វើការបណ្តុះបណ្តាលអប់រំអ្នកគ្រប់គ្រងនៅក្នុងរោងចក្រ CPF ស្ថិតនៅក្នុងខេត្តសារ៉ាក់បុរីចំនួន៥០នាក់

https://www.facebook.com/khmerlabour/ ពលករខ្មែរ-KhmerLabour ០៨-០៦-២០១៨

នៅថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨ តំណាងមូលនិធិ LPN ប្រទេសថៃដឹកនាំដោយលោក Samak Tubtanee បានចុះធ្វើការបណ្តុះបណ្តាលអប់រំអ្នកគ្រប់គ្រងនៅក្នុងរោងចក្រ CPF ស្ថិតនៅក្នុងខេត្តសារ៉ាក់បុរីចំនួន៥០នាក់ (វគ្គព្រឹក) និងវគ្គរសៀលមានការអប់រំដល់ពលករខ្មែរចំនួន៥០នាក់បន្ថែមទៀត។ ក្នុងវគ្គចុះអប់រំបណ្តុះ បណ្តាលដល់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងរោងចក្រ CPF ក្នុងខេត្ដសារ៉ាក់បុរី លើកនេះ គឺដើម្បី ផ្ដល់ចំណេះដឹងស្ដីពីច្បាប់ការងារនិងការប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេសថៃ ដើម្បីឲ្យពលករខ្មែរទាំងអស់ បានយល់ដឹងអំពីច្បាប់របស់ប្រទេសថៃ ។

website_news/2018080603.txt · Last modified: 2018/06/08 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki