website_news:2018081101

កម្ពុជាស្នើឱ្យថៃគាំទ្រនិងការពារពលករកម្ពុជាធ្វើការនៅប្រទេសថៃ

http://wmc.org.kh/ ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០១៨ ជុំ ជោគជាតា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រីកម្ពុជាបានស្នើទៅភាគីថៃឱ្យជួយគាំទ្រ និងការពារពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ និងជួយពង្រឹងកិច្ចសហប្រតិ បត្តិការណ៍លើការងារត្រួតពិនិត្យគ្រឿងញៀនរវាងប្រទេសទាំងពីរ។នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៦ វិច្ឆិកា។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបរវាងលោក កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយលោក ផាន់ យ៉ាក់រ៉ាក់ភូលថាប់ អគ្គរាជទូតវិសាមញ្ញនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា។ នាឱកាសជំនួបនោះ លោក កែវ គឹមយ៉ាន បានស្នើសុំទៅភាគីថៃ ឱ្យការជួយគាំទ្រនិងការពារដល់ពលករកម្ពុជាដែលបាននិងកំពុងបំពេញការងារនៅប្រទេសថៃ។ ក្រៅពីស្នើឱ្យភាគីថៃជួយការពារពលករកម្ពុជា ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនរូបនេះ ក៏បានស្នើឱ្យមានការជួយពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន ពង្រឹងសមត្ថភាពមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO និងការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀនសំដៅទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែន។ ជាងនេះ ភាគីថៃត្រូវបន្តជួយលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ និង ផ្តល់ឧបករណ៍ដល់មន្ទីរពិសោធន៍គ្រឿងញៀនជាដើម។

ណា លោក ផាន់យ៉ារ៉ាក់ ភូលថាប់ អគ្គរាជទូតថៃទទួលយកនូវរាល់សំណូមពរសំដៅពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ លោក សោម លាភ

website_news/2018081101.txt · Last modified: 2018/11/08 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki