website_news:2018090103

កម្លាំងតម្រួត តាមចាប់កប៉ាល់ដែលបុកទូកនេសាទ បណ្ដាលឲ្យពលករខ្មែរស្លាប់

http://kleykley.sabay.com.kh/ ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៨ ម៉ោង 08:47

កម្លាំងតម្រួតចរាចរផ្លូវទឹក នឹងចុះទៅ ចំណុចបរិវេណកោះស៊ីឆៃ ដែលជាផែកប៉ាល់របស់ខេត្តឆុនបុរី ដើម្បី ពិនិត្យ និងរកមើលកប៉ាល់ដឹកទំនិញណាមួយ ដែលមានការពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ កប៉ាល់ដឹកទំនិញធុនធំមួយគ្រឿង បុកកាណូតនេសាទ ដែលបណ្ដាលឲ្យពលករខ្មែរ ២នាក់ និងថៃ ២នាក់ស្លាប់កាលពីថ្ងៃទី៧មករា ឆ្នាំ២០១៨ ដើម្បីនាំយកមកដោះស្រាយតាមផ្លូវច្បាប់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៨ ដែលមានចម្ងាយពីច្រាំង ក្នុងស្រុកសត្វហ៊ីប ខេត្តឆុនបុរី ប្រមាណជាង ៦១ គីឡូម៉ែត្រ ។ លោកឧត្តមសេនីយ៍ បាន់ចុប ពោធិដែង មេបញ្ជាការកងទ័ពជើងទឹកតំបន់១ ដែលមាននាទី ទំនាក់ទំនងការងារ និងការរក្សាសុវត្ថិភាពលើផ្ទៃទឹក បានទទួលព័ត៌មានពីកម្លាំងតម្រួតចរាចរផ្លូវទឹកថា កាណូតនេសាទនោះមានមនុស្សចំនួន ៨ នាក់ ( ថៃ ៣នាក់ ខ្មែរ៥នាក់ ) រីឯកប៉ាល់ដឹកទំនិញនោះមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយ។

បន្ទាប់ពីបានដាក់កម្លាំងឲ្យចុះទៅពិនិត្យទីតាំងកើតហេតុរួចមក គឺមនុស្ស ចំនួន៤នាក់ត្រូវបានសង្គ្រោះអោយរួចផុតពីសេចក្តីស្លាប់ ចេញពីផ្ទៃទឹក ដែលក្នុងនោះមានពលករខ្មែរចំនួន៣នាក់ និងថៃម្នាក់ ព្រមទាំងបានបញ្ជូនទៅ សង្គ្រោះនៅក្នុងមន្ទីរពេទ្យ សម្តេចព្រះនាង សិរិគិត ដែលជាមន្ទីរពេទ្យរបស់ កងទ័ពជើងទឹក ក្នុងខេត្តឆុនបុរី។ ដោយឡែកកម្មករនេសាទចំនួន ៤ នាក់ទៀត បានបាត់ខ្លួននៅក្នុងទឹកសមុទ្រនោះ ដែលមានពលករខ្មែរចំនួន២នាក់ និងថៃ ចំនួន២នាក់ (ខ្មែរសុរិន្ទម្នាក់)៕ អត្ថបទ៖ សោភា

website_news/2018090103.txt · Last modified: 2018/01/09 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki