website_news:2018090104

ឡានដឹកពលករខ្មែរទៅធ្វើការ ជួបគ្រោះថ្នាក់តាមផ្លូវ បណ្ដាលឲ្យពលករ 13នាក់ រងរបួស

http://www.prakpheaktra.com/ January 9, 2018

រថយន្តដឹកពលករកម្ពុជាទៅធ្វើការនៅចំការម្នាស់ ជួបឧបទ្ទវហេតុក្រឡាប់ផ្ងារជើងនៅក្បែរផ្លូវ បណ្ដាលកម្មករខ្មែរជិះនៅខាងក្រោយចំនួន13នាក់រងរបួស។ កាលពីវេលាម៉ោង08:30នាទីព្រឹក ថ្ងៃច័ន្ទទី08 ខែមករា ឆ្នាំ2018 មានករណីគ្រោះថ្នាក់ដោយឧបទ្ទវហេតុក្រឡាប់រថយន្តpik up មួយគ្រឿងម៉ាក(អ៊ីស៊ុយស៊ុយ)ពណ៌សរ ពាក់ស្លាកលេខ(บย2356)ក្រុងថេប នៅលើផ្លូវជាតិ(បាយផាត់36-រ៉ាក់យ៉ង)ស្ថិតក្នុងភូមិ1 សង្កាត់និគមផាតណា ស្រុកនិគមផាត់ណា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ បានណ្ដាលឲ្យមានមនុស្សជិះលើរថយន្តកើតហេតុសរុប ចំនួន15នាក់ ក្នុងនោះមានពលករខ្មែរចំនួន13នាក់ មានបុរស9នាក់ ស្រ្ដី6នាក់ និង2នាក់ទៀតជាជនជាតិថៃ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានកម្លាំងភ្នាក់ងារសង្គ្រោះស្រុកនិគមផាត់ណា បញ្ជូនជនរងគ្រោះទាំងអស់ទៅព្យាបាលនៅមន្ទីរពេទ្យស្រុកនិគមផាត់ណា ។ ចំណែកឯកមូលហេតុដែលបង្កឲ្យកើតគ្រោះថ្នាក់លើកនេះបើកនេះខាងសមត្ថកិច្ចថៃ កំពុងតែធ្វើការស៊ើបអង្កេត។

website_news/2018090104.txt · Last modified: 2018/01/09 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki