website_news:2018090105

ស្ដ្រីខ្មែរ,ឈឺពោះឆ្លងទន្លេកណ្ដាលព្រៃអំពៅក្នុងស្រុកថៃ

http://www.prakpheaktra.com/ January 8, 2018

ករណីស្ដ្រីពលករខ្មែរម្នាក់ ឈឺពោះសម្រាលកូនក្រោមដើមឫស្សីកណ្តាលព្រៃអំពៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ។ កាលពីថ្ងៃសៅរ៍ទី07 ខែមករា ឆ្នាំ2018 នៅវេលាម៉ោង07កន្លះព្រឹក មានករណីស្ដ្រីពលករខ្មែរម្នាក់ឈ្មោះ ធា អាយុ 33ឆ្នាំ ជាកម្មករធ្វើការកាប់អំពៅអោយថៅកែថៃ នៅក្នុងស្រុកអារញ្ញយាថេត ខេត្តស្រះកែវ បានឈឺពោះសម្រាលកូននៅក្រោមដើមឫស្សីក្នុងចំការអំពៅរបស់ថៅកែថៃ នៅវេលាបន្តបន្ទាប់នោះស្ដ្រីពលករខ្មែរដែលឈឺពោះឆ្លងទន្លេខាងលើ ត្រូវបានលោកនាយកមន្ទីរពេទ្យបង្អែកមួយកន្លែង ដែលធ្វើចំការនៅក្បែរនោះ រត់មកជួយធ្វើឆ្មបអោយនាងសម្រាលបានកូនស្រីប្រកបដោយសុវត្ថិភាពទាំងម្ដាយទាំងកូន។

តាមការបញ្ជាក់របស់ស្ដ្រីខាងលើបានប្រាប់ថារូបនាងទើបតែមានផ្ទៃពោះបាន08ខែប៉ុណ្ណោះ ដោយមិននឹកស្មានថាត្រូវកើតកូនមិនគ្រប់ខែដូច្នេះសោះ។

website_news/2018090105.txt · Last modified: 2018/01/09 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki