website_news:2018090203

បិទផ្ទះសំណាក់ទ្វារនាគជ្រកក្រោមស្លាកម៉ាស្សា

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ម៉ោង ០៧:០០យឹម ឈឿន

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី០៦ ខែកុម្ភៈ បានបង្ក្រាបផ្ទះរកស៊ីជួញដូរផ្លូវភេទ ដែលជ្រកក្រោមស្លាកម៉ាស្សានិងកោសជប់មួយកន្លែង មានស្លាកយីហោ ម៉ាស្សាខ្មែរបុរាណ អាសយដ្ឋានលេខ២៥៤ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីចំនួន៦នាក់ ដែលក្នុងនោះមានទាំងមេការស្រីម្នាក់ផង និងមនុស្សប្រុស៣នាក់ ។

តាមសមត្ថកិច្ចឱ្យដឹងថា ការចុះបង្ក្រាបទីតាំងខាងលើ គឺកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សំបូរ បណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ដោយមានការអនុញ្ញាតពីលោក តុល បុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអង្គការNGO និងអាជ្ញាធរមូលដ្ឋាន ។ ជាមួយនឹងការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏ដកហូតបានស្រោមអនាម័យដែលប្រើប្រាស់ហើយមួយចំនួន យកទៅជាវត្ថុតាងឬទុកត្រាំស្រាថ្នាំ និងមិនទាន់ប្រើប្រាស់មួយចំនួន និងម៉ូតូ២គ្រឿង ។

ក្រោយពីឃាត់ខ្លួនទាំងមនុស្សនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ ។ ចំណែកផ្ទះម៉ាស្សាខាងលើត្រូវបានសមត្ថកិច្ចបិទទ្វារជាបណ្តោះអាសន្ន ដែលសង្ស័យថាបើរត់ការត្រូវនឹងបានបើកវិញឱ្យតែចេះគោរពច្បាប់ ៕

website_news/2018090203.txt · Last modified: 2018/02/09 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki