website_news:2018090207

ក្មេងអាយុ១៥ឆ្នាំម្នាក់ ត្រូវបានថៃចាប់ខ្លួនបទឆ្លងដែនចូលកាប់ឈើគ្រញូងខុសច្បាប់ ឥឡូវបញ្ជូនមកកម្ពុជាវិញ

http://www.rasmeinews.com/ February 9, 2018, 11:30 AM34

(ឧត្តរមានជ័យ)៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួនអោយវិលត្រលប់មកកម្ពុជាវិញ បន្ទាប់ពីរូបគេបានឆ្លងដែនចូលកាប់ឈើគ្រញូងនៅទឹកដីថៃដោយខុសច្បាប់ ហើយឥឡូវថៃបានបញ្ជូនមកវិញបន្ទាប់ពីជាប់ពន្ធនាគារនៅទីនោះ អស់រយៈពេលប្រមាណជា២ខែ។ ក្មេងប្រុសរូបនោះត្រូវបានថៃបញ្ជូនមកកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅច្រកអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយអាជ្ញាធរកម្ពុជាទទួលយក ធ្វើការអប់រំហើយក៏អោយវិលត្រលប់ទៅលំនៅដ្ឋានវិញ។ ក្មេងប្រុសរូបនោះមានឈ្មោះ សែន ម៉ៅ អាយុ១៥ឆ្នាំ មានទីលំនៅភូមិគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ក្មេងប្រុសរូបនោះ ត្រូវបានយោធាថៃចាប់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ខណៈពេលដែលឆ្លងដែនចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ក្នុងភូមិសាស្ត្រច្រកទឹកជប់ ក្នុងខេត្តស៊ីសាកេត ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃកើតហេតុនោះក្មេងប្រុសនិងបក្សពួកមួយក្រុម បានឆ្លងដែនទៅកាប់ឈើគ្រញូងនៅកន្លែងកើតហេតុ ហើយត្រូវបានទាហានថៃបាញ់រះ ហើយចាប់ខ្លួនបានក្មេងប្រុសខាងលើ ដោយឡែកបក្សពួកក្មេងប្រុសមួយចំនួនទៀតបានរត់គេចខ្លួនចូលមកកម្ពុជា ដោយឡែកអាជ្ញាធរថៃចាប់បានតែក្មេងប្រុសខាងលើម្នាក់ យកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតចាប់ពីពេលនោះមក ឥឡូវក្មេងនោះបានវិលត្រលប់មកកាន់កម្ពុជាវិញហើយ៕L ដោយ៖បាយ័ន

website_news/2018090207.txt · Last modified: 2018/02/09 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki