website_news:2018090209

ពលរដ្ឋខ្មែរ៦នាក់ ឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញូងក្នុងដីថៃ ត្រូវបានអាជ្ញាធរថៃ បញ្ជូនឲ្យកម្ពុជាវិញ

http://cambodiapolice.com 12:28 pm 9 កុម្ភះ 2018 10 បោះពុម្ភ អ៊ីម៉ែល

ឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៦នាក់ មកស្រុកកំណើតវិញតាមច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីចូលកាប់ឈើក្រញូង នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថាពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរថៃបញ្ជូនមកវិញរួមមាន៖

ទី១-ឈ្មោះ ចេង ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ចាប់ខ្លួនថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥,

ទី២-ឈ្មោះ អួន ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ,

ទី៣-ឈ្មោះ វ័ន្ត ឡាន ភេទប្រុស អាយុ២៤ឆ្នាំ,

ទី៤-ឈ្មោះ ឆៃ ឡាន់ ភេទប្រុស អាយុ២៤ឆ្នាំ,

ទី៥-ឈ្មោះ វ័ន្ត ហន ភេទប្រុស អាយុ៤៥ឆ្នាំ,

ទី៦-ឈ្មោះ ដន ភឿន ភេទប្រុស អាយុ៣៧ឆ្នាំ

ហើយនាក់ទាំង៥ រស់នៅភូមិអង្កាំផ្អែម ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ជាប់គុកនៅខេត្តនគររាជសីម៉ា ប្រទេសថៃពីបទឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងក្នុងទឹកដីថៃចូលតាមច្រក ចំការគរ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការអបរំហើយ បានអោយវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន ៕

website_news/2018090209.txt · Last modified: 2018/02/09 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki