website_news:2018090306

ដឹងអត់ថា ជនបរទេសដែលជាប្រពន្ធ របស់ បុរសកូរ៉េខាងត្បូង ៧០ភាគរយ ជាជនជាតិអ្វី ហើយមានស្រ្តីខ្មែរទេ?

https://www.dap-news.com/kh ព្រហស្បតិ៍, 08 មិនា ២០១៨ 10:29 ប្រែសម្រួល: ណៃ តុលា ID:049

បរទេស៖ ទិន្នន័យដែលបានបង្ហាញនៅថ្ងៃពុធ បានឲ្យដឹងថា ជិត ៧៣ភាគរយនៃស្ត្រីបរទេសដែលរៀបការ ជាមួយបុរសកូរ៉េខាងត្បូង នៅចន្លោះឆ្នាំ ២០១៤ និង ២០១៦ គឺជាជនជាតិវៀតណាម។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា បានឲ្យដឹងថា ទិន្នន័យបានបង្ហាញថា អាយុជាមធ្យមកូនកម្លោះកូរ៉េដែលរៀបអាពាហ៍ពិពាហ៍ គឺច្រើនជាង ៤៣ឆ្នាំ ខណៈពេលដែលកូនក្រមុំ បរទេសរបស់ពួកគេគឺច្រើនជាង ២៥ឆ្នាំ។ អាយុរបស់កូនកម្លោះកូរ៉េខាងត្បូងដែលរៀបការ ជាមួយស្រ្តីបរទេសទាំងនោះ គឺមានអាយុជិត ១១ឆ្នាំ មានន័យថា ចាស់ជាងអាយុជា មធ្យមរបស់កូន កម្លោះកូរ៉េដែលរៀបការជាទូទៅនៅក្នុងឆ្នាំ ២០១៧ ខណៈពេលដែលកូនក្រមុំបរទេស មានអាយុទាបជាងកូនក្រមុំកូរ៉េ ៥ឆ្នាំ។ ជាមួយគ្នានេះដែរប្រជាជនកម្ពុជាក៏បានក្លាយជា ផ្នែកដែលធំជាងគេទីពីរនៃភរិយាបរទេស របស់ស្វាមីកូរ៉េខាងត្បូង គឺមាន ៨,៨ភាគរយ បន្ទាប់មកគឺជនជាតិចិន មាន ៧,៦ភាគរយ និងប្រជាជនហ្វីលីពីន មាន ៣,៧ភាគរយ៕

website_news/2018090306.txt · Last modified: 2018/03/12 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki