website_news:2018090401

ពលករខ្មែរ Share រឿងប៉ូលិសព្រំដែនយកប្រាក់ពីពលករ

http://www.pheaktraprak.com/ April 6, 2018

ពលករកម្ពុជាធ្វើការនៅប្រទេសថៃនាំគ្នាស៊ែរ ភ្លុកទឹកភ្លុកដី រឿងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបានឡែមយកប្រាក់ពីរពលករម្នាក់100បាត។ កាលពីថ្ងៃសុក្រ ទី06 ខែមេសា ឆ្នាំ2018 ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ chanthy nom បានបង្ហោះរូបភាពពលករកម្ពុជាជាច្រើននាក់កំពុងរងចាំចាយប្រាក់ចំនួន100បាត ទៅអោយប៉ូលិសខ្មែរនៅច្រកព្រំដែនស្ទើរតែបាក់ស្ពាន។ បន្ទាប់ពីបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកធ្វើឲ្យពលករកម្ពុជាមួយចំនួនធំចូលមកComment រិះគន់យ៉ាងចាស់ដៃព្រមទាំងនាំគ្នាស៊ែរបន្តផងដែរ។ ហើយការពិតយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះមិនទាន់មានការបកស្រាយពីខាងសមត្ថកិច្ចប្រចាំព្រំដែន ខាងលើនៅឡើយ។

website_news/2018090401.txt · Last modified: 2018/04/09 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki