website_news:2018090403

លោក សៅប៊ុនរិទ្ធ មានអំណាច បញ្ជាឲ្យកូនចៅ ប្រមូលលុយ ពលករឆ្លងដែនពីប្រទេសថៃ មកលេងស្រុកកំណើត តាមរបៀបពុករលួយ?

http://www.arey-news.com/ (ថ្ងៃទី 09 April 2018 ម៉ោង 8:51 am)

ខេត្តបាត់ដំបង ៖ លោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បាននឹងកំពុង ធ្វើអោយអំពើពុករលួយ បែបអបាយមុខនេះ ប៉ះពាល់ដល់អារម្មណ៍ពលករខ្មែរ និងជះឥទ្ធិពលដ៏អាក្រក់ដល់ ថ្នាក់លើ ខណះបុគ្គលរូបនេះគិតផលប្រយោជន៍បុគ្គលធំជាងលើកកម្ពស់កិត្តិ យស អង្គភាព និងស្វែងយល់ យន្តការនយោបាយ រដ្ឋាភិបាលបាននិងកំពុង គិតគូរពីពលករខ្មែរនោះ..? ពលករខ្មែរធ្វើការងារនៅ ប្រទេសថៃសម្រុកចាកចេញមកកាន់ស្រុក កំណើតដ៏ច្រើន នៅថ្ងៃទី៦មេសាឆ្នាំ២០១៨ តាមច្រអន្តរជាតិដូង ហាក់ច្រើនជាសព្វដង ក៏ដូចជាឆ្នាំមុន។ យ៉ាងតិចក្នុង១ថ្ងៃមាន ពលករ ខ្មែររាប់ពាន់នាក់ បានឆ្លងតាមច្រកដូង។

ក្នុងនោះពួកគាត់ ប្រឈមនិងការចំណាយប្រាក់ក្នុងម្នាក់៣០០បាតជិតស្មើនិង៤០០០០រៀលទៅអោយសមត្ថកិច្ច ភាគីថៃ និងនគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិដូង។ នារដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរយើងដែលនឹង ឈានជិតមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ខាងរដ្ឋភិបាលប្រទេសថៃដែលមានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋាភិបាលកម្ពុជា គឺបានអោយតាមបណ្តាក្រុមហ៊ុន សហគ្រាសតូច-ធំក្នុង ប្រទេសនេះត្រូវអនុញ្ញាតអោយបុគ្គលិកកម្មករពលករជនជាតិបរទេស ពិសេស ពលករខ្មែរបានឈប់ សម្រាកពីការងារមួយរយៈ ដើម្បីមកលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ដើម្បីសប្បាយរីករាយ នារដូវចូលឆ្នាំថ្មីនេះ។ ក្នុងនោះ មានពលខ្មែររាប់ម៉ឺននាក់បានចាក ចេញពីប្រទេសថៃ តាមច្រកមួយចំនួនទាំងច្រកអន្តរជាតិនិងច្រកទ្វេរភាគីច្រករបៀងខេត្តបាត់ដំបង ខេត្ត បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិនជាដើម ក្នុងមួយថ្ងៃៗរាប់ពាន់នាក់។

ប៉ុន្តែអ្វីដែលមិនគួរកើតត្រង់ថា មេនគរបាលអន្តោរប្រវេសន៍ច្រកអន្តរជាតិ ដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ឆក់ឱកាសអោយមន្ត្រីរបស់ខ្លួន យកលុយពីពលករខ្មែរ ផ្ទុយពីគោលការណ៍លើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលទៅលើពលករ កម្មករ កម្មការិនី ក្នុងក្របខណ្ឌទូទាំងប្រទេសនោះ៕

website_news/2018090403.txt · Last modified: 2018/04/09 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki