website_news:2018090404

ពលករកម្ពុជាចំនួនរាប់ពាន់នាក់,នាំគ្នាធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈច្រកឡែម

http://www.pheaktraprak.com/ April 8, 2018

ពលករកម្ពុជាធ្វើការនៅក្នុងប្រទេសថៃចំនួនរាប់ពាន់នាក់ កំពុងធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នៅថ្ងៃអាទិត្យ ទី08 ខែមេសា ឆ្នាំ2018 ម្សិលមិញនេះ ពលករកម្ពុជាធ្វើការនៅតាមបណ្ដាលខេត្តផ្សេងៗនៅក្នុងប្រទេសថៃដូចជា ខេត្តសាមុតប្រាកាន, ខេត្តឈុនបុរី, ខេត្តរ៉ាក់យ៉ង, ខេត្តចាន់បុរី និងទីក្រុងបាងកក ចំនួនរាប់ពាន់នាក់ បាននាំគ្នា ធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួននៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ(បានឡែម) ស្រុកប៉ោងណាមរ៉ន់ ខេត្តចាន់បុរី ប្រទេសថៃ យ៉ាងច្រើនកុះករ ។

ដោយពលករដែលធ្វើដំណើរភាគច្រើនគឺមានប័ត្រស៊ីជម្ពូនិងលិខិតឆ្លងដែនធ្វើការយ៉ាងត្រឹមត្រូវ លើសពីនេះទៅទៀតក្រុមការងារទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ បានទៅប្រចាំការិយាល័យចល័តប្រចាំច្រកទ្វាព្រំដែនអន្តរាជាតិ(បានឡែម) ដើម្បីជួយអន្តរាគមន៍ជួយសម្រួល និងណែនាំរឿងឯកសារ និងសំណុំបែបបទ ដល់បងប្អូនពលករកម្ពុជាដែលត្រូវធ្វើដំណើរមកពីខេត្ដផ្សេងៗនៃប្រទេសថៃ ដើម្បីអោយគាត់បានធ្វើដំណើរចេញចូលប្រកប់ដោយសុវត្ថិភាពគ្រប់គ្នា នៅក្នុងធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតដើម្បីជួបជុំក្រុមគ្រសារបងប្អូននាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងនេះ។ ដោយបើកអោយពលករធ្វើដំណើរទៅលេងផ្ទះចាប់តាំងពីថ្ងៃទី05 ខែមេសា ឆ្នាំ2018 រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2018 ។

website_news/2018090404.txt · Last modified: 2018/04/09 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki