website_news:2018100105

កម្លាំងអាជ្ញាធរថៃ ចុះបង្ក្រាបរោងចក្រផលិតចាហួយដូង រកឃើញពលករខុសច្បាប់ចំនួន 30នាក់

http://www.prakpheaktra.com January 9, 2018 កម្លាំងអាជ្ញាធរខេត្តណាខនប៉ាធុម ប្រទេសថៃ ចុះបង្ក្រាបរោងចក្រផលិតចាហួយដូង 2កន្លែង រកឃើញពលករខុសច្បាប់ចំនួន 30នាក់។ កាលពីថ្ងៃអង្គារទី09 ខែមករា ឆ្នាំ2018 កម្លាំងអាជ្ញាធរមូលដ្ឋានខេត្តណាខនប៉ាធុមប្រទេសថៃ ដឹកនាំកម្លាំងដោយលោកអភិបាលខេត្តណាខនប៉ាធុម និងកម្លាំងទានហាថៃចំនួន30នាក់ បើកកិច្ចព្រឹត្តិការណ៍កចុះបង្ក្រាបទីតាំងផលិតចាហួយដូងចំនួនពីរកន្លែង ស្ថិតនៅក្នុងសង្កាត់ស៊ីសាក់ថង ស្រុកណាខនឆៃស៊ី ខេត្តណាខនប៉ាធុម ។

ក្នុងកិច្ចសហប្រតិបត្តិការចុះបង្ក្រាបទីតាំងទាំងពីរកន្លែងខាងលើនេះ កម្លាំងអាជ្ញាធរថៃ បានរកឃើញពលករចំណាកស្រុកខុសច្បាប់គ្មានឯកសារ ធ្វើការនៅក្នុងប្រទេសថៃ ចំនួន 30នាក់ ក្នុងនោះមានជនជាតិខ្មែរ ចំនួន 10នាក់ ជនជាតិភូមា 11នាក់ និងជនជាតិឡាវ ចំនួន 05នាក់ ។ ក្រោយពេលឃាត់ខ្លួនពលករខុសច្បាប់ទាំងអស់ត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនទៅធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខេត្តណាខនប៉ាធុម ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018100105.txt · Last modified: 2018/01/16 16:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki