website_news:2018100106

ថៃស្លាប់ 1នាក់ ពលករខ្មែររងរបួស 08នាក់

http://www.prakpheaktra.com January 9, 2018

ពលករខ្មែរ08នាក់ ធ្វើការនៅខេត្តឈុនបុរី ជួលរថយន្តឈ្នួលធ្វើដំណើរទៅព្រំដែនខ្មែរ តែកើតឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរបុកគូទរថយន្តដឹកហ្គាស៍ បណ្ដាលឱ្យមានជនជាតិថៃស្លាប់1នាក់ នៅកន្លែងកើតហេតុ និងពលករខ្មែរចំនួន08នាក់ទៀតរងរបួសធ្ងន់និងស្រាល។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង11ថ្ងៃត្រង់ ថ្ងៃអង្គារទី09 ខែមករា ឆ្នាំ2018 នៅលើផ្លូវជាតិ311 (សាត់ហ៊ីប-ណខនផានុមមហាសាខាម)ស្ថិតនៅត្រង់ចំណុចផ្លូវបំបែក(ប៉ាក់ធុងឆៃ) សង្កាត់ហួរសាំរោង ស្រុកប្រែងយ៉ាវ ខេត្តឆាកឈើងសៅ ប្រទេសថៃ។ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យប្រែងយ៉ាវ ខេត្តឆាកឈើងសៅ។

website_news/2018100106.txt · Last modified: 2018/01/10 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki