website_news:2018100403

ពលរដ្ឋខ្មែរមកពីថៃ សម្រុកចូលកម្ពុជាវិញ១ថ្ងៃ ៥០០នាក់ ដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរ

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, 09 មេសា ២០១៨ 16:27 ដោយ: ធី លីថូ ID:115

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរបានសម្រុក ចូលមកប្រទេសកម្ពុជា ដែលជាទឹកដីកំណើត របស់ខ្លួនវិញ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិក្នុង១ថ្ងៃ៤០០ ទៅ៥០០នាក់ និងខុសច្បាប់ត្រូវបាន អាជ្ញាធរថៃចាប់បញ្ជូនមកវិញ មានពី១០០ ទៅ១៥០នាក់ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ថា “នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយៈពេល២ទៅ៣ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ចូលមកកម្ពុជាវិញ ក្នុង១ថ្ងៃប្រមាណជា៤០០ ទៅ៥០០នាក់ បើប្រៀបទៅឆ្នាំមុនក្នុង១ថ្ងៃប្រមាណជា ៣០០ទៅ៤០០នាក់”។ លោកបន្តថា ពលករខ្មែរខុសច្បាប់ដែលត្រូវបាន អាជ្ញាធរថៃចាប់បញ្ជូនមកវិញក្នុងរយៈពេល ២ទៅ៣ថ្ងៃនេះ ក្នុង១ថ្ងៃមានប្រមាណជា ១០០ទៅ១៥០នាក់ បើប្រៀបធៀប សប្តាហ៍មុន១ថ្ងៃ មានប្រមាណជិត១០០នាក់។ លោក ស៊ឹម សំអាត បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរធ្វើការ នៅថៃដោយស្របច្បាប់ត្រឡប់ ស្រុកកំណើរវិញមុនថ្ងៃបុណ្យឆ្នាំថ្មី មកអាចកើតឡើងរាល់ថ្ងៃរហូតដល់ ថ្ងៃជិតចូលឆ្នាំថ្មីខាងមុខ។ ក្នុងឱកាសនោះដែរ នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក៏អំពាវនាវដល់ រថយន្តក្រុង និងរថយន្តតាក់ស៊ី កុំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិដែលនឹងខិតជិតមកដល់ នាពេលខាងមុខ៕

website_news/2018100403.txt · Last modified: 2018/04/10 12:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki