website_news:2018100404

សមត្ថកិច្ចថៃឃាត់ខ្លួនពលរដ្ឋខ្មែរ៣នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

http://cambodiapolice.com/ 2:35 pm 9 មេសា 2018

ឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានពីក្រុមការងារទំនាក់ទំនងព្រំដែនប្រចាំច្រកជប់គគី ឲ្យដឹងថា នៅចំណុចក្បែរតម្រុយសីម៉ាលេខ២៦B សមត្ថកិច្ចថៃបានចាប់ពលខ្មែរចំនួន០៣នាក់ ពីបទ ថាបានឆ្លងដែន និងរកសត្វព្រៃចូលក្នុងជ្រៅទឹកដីរបស់ថៃ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទីថ្ងៃ ។ ប្រជាជនខ្មែរដែលចាប់ខ្លួនមានឈ្មោះ ៖ ១-ឈ្មោះ វ៉េវ វុត ភេទប្រុស អាយុ៣៦ឆ្នាំ , ២-ឈ្មោះ វ៉េវ ភេទប្រុស អាយុ២៥ឆ្នាំ និង៣-ឈ្មោះ ប៉េប ពាយ ភេទប្រុស អាយុ ៤១ឆ្នាំ ។ ទាំងបីនាក់មានទីលំនៅភូមិយ៉ក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ បច្ចប្បន្ន ពលរដ្ឋខ្មែរទាំង០៣នាក់ សមត្ថកិច្ចថៃបានត្រៀមបញ្ជូនទៅកាន់កន្លែងឃុំឃាំងនៅស្រុកនាំងរ៉ង ខេត្តបុរីរ៉ាំ ៕

website_news/2018100404.txt · Last modified: 2018/04/10 12:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki