website_news:2018100405

ពលករធ្វើការនៅប្រទេសថៃចំនួនជិត3សែននាក់,មិនអាចវិលត្រឡប់ទៅលេងស្រុកកំណើតក្នុងឪកាសបុណ្យចូលឆ្នាំថ្មី បានដោយសារ

http://www.pheaktraprak.com/ April 10, 2018

យោងតាមបណ្ដាញសារព័ត៌មានថៃបានចុះផ្សាយនៅថ្ងៃច័ន្ទទី09 ខែមេសា ឆ្នាំ2018 នេះអោយបានឲ្យដឹងថា ពលករបរទេសមានសញ្ជាតិខ្មែរ,ឡាវ,ភូមាចំនួនប្រមាណជិត 3សែននាក់ កំពុងធ្វើការរស់នៅក្នុងប្រទេសថៃ មិនអាចធ្វើដំណើរវិលឡប់ទៅលេងស្រុកកំណើតរបស់ខ្លួននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបានដោយសារមូលហេតុគឺមិនបានធ្វើត្បៀនប្រវត្តិរួចរាល់ ដូច្នេះហើយទើបមិនអាចធ្វើដំណើរចេញពីប្រទេសថៃទៅលេងស្រុកកំណើតរបស់ខ្លួនបាន ។ ហើយចំពោះពលករ ដែលកាន់កាប់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) នៅមានសុពលភាព និងពលករដែលកាន់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស (TD) ដែលមានទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារនៅមានសុពលភាព ព្រមទាំងអ្នកនៅក្នុងបន្ទុក អាចធ្វើដំណើរចេញ ចូលប្រទេសថៃ-កម្ពុជាបានចាប់ពីថ្ងៃទី05រហូតថ្ងៃទី30 ខែមេសា ឆ្នាំ2018។

ចំពោះបងប្អូនពលករ កាន់កាប់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) ដែលមានបំណងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ត្រូវស្នើសុំលិខិតអនុញ្ញាតពីមន្ទីរការងារថៃ ក្នុងខេត្តដែរខ្លួនកំពុងធ្វើការ។ ដោយឡែកចំពោះបងប្អូនពលករ ដែលកាន់កាប់លិខិតឆ្លងដែន លិខិតធ្វើដំណើរ (TD) ត្រូវទៅស្នើសុំទិដ្ឋាការចេញ ចូលនៅការិយាល័យអន្តោប្រវេសន៍ក្នុងខេត្ត ដែលខ្លួនធ្វើការ ឬច្រកព្រំដែនអន្តរជាតិ ដោយពុំមានបង់កម្រៃឡើយ។ ពលករទាំងអស់ត្រូវឆ្លងកាត់ តាមច្រកព្រំដែនអន្តរជាតិ ប្រសិនបើជាត្រឡប់មកកម្ពុជា តាមច្រកណាត្រូវត្រឡប់ទៅថៃវិញតាមច្រកនោះ។ ក៏ប៉ុន្តែពលករទាំងអស់នោះអាចនៅចូលរួមពិធី បុណ្យចូលឆ្នាំថ្មីនៅក្នុងប្រទេសថៃបាន ។

យោងតាមប្រសាសន៍ របស់ លោក អនុរ៉ាក់ ទុត្យារ៉ាក អគ្គនាយកកដ្ឋានក្រសួងការងារថៃ បានបញ្ជាក់ប្រាប់ថា ចំពោះពលករដែលមិនបានធ្វើត្បៀតប្រវត្តិរួចរាល់នៅសូន្យ OSS, គឺពួកគាត់មិនអាចធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតបានដាច់ខាត់ ក៏ប៉ុន្តែពួកគាត់អាចនៅចូលលេងកម្សាន្ដពិធីបុណ្យចូលឆ្នាំនៅក្នុងប្រទេសថៃបាន ហើយនៅក្រោយឱកាស បុណ្យចូលឆ្នាំថ្មី រួច ក្រសួងការងារថៃ នឆឹងប្រកាសជូនដំណឹងដល់និយោជកដែលបានចុះឈ្មោះ ពលករតាមប្រព័ន្ធអេឡិចត្រូនិក អោយមកធ្វើត្បៀតប្រវត្តិអោយរួចរាល់នៅថ្ងៃទី30 ខែមេសា ឆ្នាំ2018នេះ។

website_news/2018100405.txt · Last modified: 2018/04/10 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki