website_news:2018100504

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសបទសម្ភាសន៍និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

http://cambodiapolice.com/ 5:26 pm 9 ឧសភា 2018

សៀមរាប ៖ វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសបទសម្ភាសន៍និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរា ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សែន សត្យា គ្រូបណ្ឌិតសភាកម្រិតឧត្តមថ្នាក់លេខ១ លោកឧត្តមសេនីយ៍ទោ គឹម ភាព គ្រូបណ្ឌឹតសភា កម្រិតឧត្តមថ្នាក់លេខ១ លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបនិងអស់លោក លោកស្រី តំណាងអង្គការបេសកម្មយុត្តិធម៌អន្តរជាតិកម្ពុជា(IernetionalJusticeMissionCombodia)និងអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា​(WorldvisionInternationalCombodia)(WuICombodia) ដែលមានសិក្ខាកាមអញ្ជើញចូលរួមមានលោកនាយនាយរងការិយាល័យ លោកនាយនាយរងផ្នែកការិយាល័យជំនាញជួញដូរផ្លូវភេទនិងការពារអនិតិជននិងអធិការចំនួន៦ស្រុកដែលមាន-ស្រុកពួក ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកប្រាសាទបាគង ស្រុកអង្គរធំ ស្រុកអង្គរជុំ និងប៉ុស្តិ៍ចំនួន៤៩ប៉ុស្តិ៍សរុប៦០នាក់ចូលរួមផងដែរ។

លោកស្រី ដួង ថាវរី ស្នងការរងបានឡើងមានមតិស្វាគមន៍និងអានរបាយការណ៍អំពីលទ្ធផលការងារនិងបទពិសោធន៍ ដែលកងកម្លាំងនគរបាលជំនាញយើងបានអនុវត្តកន្លងមកក្នុងការងារជំនាញបង្ការទប់ស្កាត់បទល្មើសជួញដូរស្ត្រី និងកុមាការរំលោភបំពារបំពានកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមាជូនអង្គពិធីរួចមកលោកឧត្តមសេនីយ៍ទោ សែន សត្យាគ្រូបណ្ឌិតសភាកម្រិតឧត្តមថ្នាក់លេខ១ បានមានមតិសំណេះសំណាលដល់សិក្ខាកាមដែលមានមុខនាពេលនេះអោយយកចិត្តទុកស្តាប់ការពន្យល់របស់គ្រូឧទ្ទេសនាម ដើម្បីទទួលយកចំណេះដឹងនឹងបទពិសោធន៍ថ្មីៗដើម្បីយកទៅអនុវត្តការងារជំនាញបច្ចេកទេសបទសម្ភាសន៍ និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅករណីដែលកើតឡើងនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងអោយកាន់តែមានប្រសិទិ្ធភាពខ្ពស់និងតម្លាភាព ៕

website_news/2018100504.txt · Last modified: 2018/05/10 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki