website_news:2018100505

កូនប្រុសលោកស្នងការរងម្នាក់ជាប់ចោទករណីបង្ខាំងមនុស្សទុករំលោភ

http://www.rasmeinews.com/ May 9, 2018, 5:01 PM

ដោយៈចាន់ថន/ព្រៃវែងៈ កាលពីព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នារីម្នាក់បានមកដាក់ពាក្យប្ដឹងនៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ក្នុងពាក្យបណ្តឹងនោះបានប្ដឹងចោទប្រកាន់ទៅលើបុរសជាមន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ឈ្មោះឌឹមមករាឋានន្តរស័ក្ដិអនុសេនីយ៍ទោនិងជាកូនប្រុសបង្កើតរបស់លោក ឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង។

សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ស្ដ្រីរងគ្រោះមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ។ រីឯជនរងបណ្ដឹងក៏នៅស្រុកកំពង់ត្របែកដូចគ្នា។ ជាមួយគ្នានោះនារីរងគ្រោះបានប្ដឹងចោទប្រកាន់ថា ឈ្មោះឌឹមមករាបានចាប់រំលោភនាង និងបង្ខាំងនាងទុកសម្រាប់រំលោភអស់រយៈពេលជាង៤ខែ។ មិនតែប៉ុណ្ណោះជននេះរៀបគម្រោងលក់នាងឲ្យទៅប្រុសផ្សេង និងគំរាមបាញ់សម្លាប់នាងទាំងពូជទៀតផង

ទោះជាយ៉ាងណាលោក ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្តព្រៃវែង បានឲ្យដឹងនៅល្ងាចថ្ងៃទី៩ខែឧសភា នេះថាចំពោះបណ្ដឹងមួយនេះ នារីរងគ្រោះទើបនឹងមកដាក់ពាក្យប្ដឹងនៅអធិការស្រុកកំពង់ត្របែក កាលពីម៉ោង១០ព្រឹកទី០៩ខែឧសភា នេះទេ។ លោកបានបញ្ជាឱ្យកម្លាំងនគរបាល ស្រុកនិងខេត្ត ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បើឃើញថា កូនលោកស្នងការរងប្រព្រឹត្តដូចការចោទប្រកាន់នោះមែនលោកនិងចាត់ការតាមច្បាប់ដោយមិនយោគយល់ឡើយ៕S/

website_news/2018100505.txt · Last modified: 2018/05/10 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki