website_news:2018100507

បុរសអាមេរិកចូលនិវត្តន៍ត្រូវបានចោទប្រកាន់បើក «ទេសចរណ៍ផ្លូវភេទ» តាមព្រំដែនថៃ-ភូមា

http://www.cen.com.kh/ May 9, 2018

បុរសអាមេរិកម្នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការចោទប្រកាន់បើកសេវាបនពេស្យាចរតាមអនឡាន ដែលបាន «អូសទាញ» បុរសៗនៅក្នុងភាគខាងជើងនៃប្រទេសថៃ ឲ្យត្រូវរ៉ូវគ្នាជាមួយស្ត្រីកស៊ីផ្លូវភេទភូមា នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។ ប៉ូលីសនិយាយថា បុរសអាមេរិកឈ្មោះ Kenneth Viggo Albertsen អាយុ ៦៦ ឆ្នាំ កំពុងរស់នៅក្នុងខេត្ត Chiang Rai តាមរយៈទិដ្ឋាការចូលនិវត្តន៍ គឺស្ថិតនៅពីក្រោយវេបសាយមួយ និងផេកហ្វេសប៊ុកឈ្មោះ “Burmese Border Chicks for Hire” ដែលបានលក់សេវាកម្មផ្លូវភេទជាមួយស្ត្រីភូមាក្នុងតម្លៃ ៦,៥០០ បាត (២០០ ដុល្លារ) ។

របរសេវាកម្មផ្លូវភេទនេះ បាននាំយកស្រីៗ ទៅជួបអតិថិជនជាច្រើន នៅតាមបណ្តោយព្រំដែន Mae Sai និងក៏បាន «ណែនាំ» បុរសៗចូលទៅភូមា ដើម្បីរកសេវាកម្មផ្លូវភេទនេះផងដែរ ។ មេបញ្ជាការរងប៉ូលីសបង្ក្រាបបទឧក្រិដ្ឋកម្មថៃ លោកវរសេនីយឯក Jirabhob Bhuridej បាននិយាយថា៖ «បុរសជនជាតិអាមេរិកនេះបានបើកមុខរបរខុសច្បាប់នេះយ៉ាងតិច ១០ ឆ្នាំ មកហើយ» ៕ ចន្ទី

website_news/2018100507.txt · Last modified: 2018/05/10 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki