website_news:2018100803

ដើមខែសីហានេះក្រុមអាជ្ញាធរថៃ ដោះលែងអ្នកទោសខ្មែរជាបន្តបន្ទាប់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ១៨:៤៨ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ១០នាក់ត្រូវបានក្រុមអាជ្ញាធរថៃធ្វើការដោះលែងឱ្យមានសេរីភាព ឡើងវិញជាបន្តបន្ទាប់នៅក្នុងដើមខែសីហា ២០១៨នេះ ហើយនាំខ្លួនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា នៅមាត់ច្រកទ្វារអន្តរជាតិជាំ(ដែលថៃហៅថាច្រកទ្វារអន្តរជាតិសាង៉ាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃដោះលេងទាំង១០នាក់នោះរួមមាន៖

១-ឈ្មោះ ញ៉ា ញេន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្នល់ថ្មី ឃុំប្រធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ថៃចាប់ខ្លួនថ្ងៃទី៧ មេសា ២០១៤)។ ទី២-ឈ្មោះ សុង ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (ថៃចាប់ខ្លួនថ្ងៃទី២៧ មេសា ២០១៧) ទី៣-ឈ្មោះ ឆេន ស៊ូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ថៃចាប់ខ្លួនថ្ងៃទី៦ កុម្ភៈ ២០១៧) ទី៤-ឈ្មោះ វ៉ា ថុន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (ថៃចាប់ខ្លួនថ្ងៃទី៥ សីហា ២០១៨) មូលហេតុធ្វើចំណាកស្រុករកការងារធ្វើ ទី៥-ឈ្មោះ នឿន នាម ភេទប្រុស អាយុ១៥ឆ្នាំ ៦-ឈ្មោះ តាំង ផានិត អាយុ១៥ឆ្នាំ ទាំង២នាក់រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ថៃចាប់ខ្លួនថ្ងៃទី៥ សីហា ២០១៨)។ ទី៧-ឈ្មោះ រិត ចាន់វ័យ ភេទប្រុស អាយុ១១ឆ្នាំ ទី៨-ឈ្មោះ រិត សំណាង ភេទប្រុស អាយុ១៣ឆ្នាំ ទី៩-ឈ្មោះ រិត វ៉ាន់ឌី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំង៣ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ថៃចាប់ខ្លួនថ្ងៃទី២០ មិថុនា ២០១៨) និងទី១០-ឈ្មោះ ធីម ម៉ូវ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរ ដែលក្រុមអាជ្ញាធរថៃដោះលែងនាំខ្លួនមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាចាប់ពីដើមខែសីហានេះ រហូតមកទល់ថ្ងៃទី៩ សីហា មានចំនួន១០នាក់ ក្នុងនោះម្នាក់ជាស្ត្រីធ្វើចំណាកស្រុករកការងារធ្វើ ដោយ៩នាក់ជាបុរសឆ្លងដែនរុកកាប់ឈើគ្រញូង។ មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពីបានទទួលអ្នកទោសខ្មែរពីក្រុមអាជ្ញាធរថៃ សមត្ថកិច្ចបានធ្វើការអប់រំ នឹងឱ្យវិលត្រឡប់ទៅជួបជុំគ្រួសារវិញនៅក្នុងថ្ងៃដដែល៕

website_news/2018100803.txt · Last modified: 2018/08/10 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki