website_news:2018100804

កងកម្លាំងអាជ្ញាធរថៃមានទាំងទាហាននិងតម្រួតបានចុះត្រួតពិនិត្យពលករធ្វើការសំណង់

https://www.facebook.com/ ទឹកចិត្ត ពលករ ឆ្លងដែន ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨

កងកម្លាំងអាជ្ញាធរថៃមានទាំងទាហាន និង តម្រួត បានចុះត្រួតពិនិត្យពលករធ្វើការសំណង់ ដើម្បីត្រួតចាប់ពលករខុសច្បាប់និងត្រួតពិនិត្យគ្រឿងញៀនតាមរាងកាយពលករ ក្នុងកន្លែងធ្វើកាសំណង់នេះមានពលករខ្មែរ ពលករភូមា និងពលករឡាវ ពលករថៃ ក្នុងការចុះត្រួតពិនិត្យនេះបានអោយឃើញថា..មានពលករថៃចំនួន34នាក់ អាជ្ញាធរថៃបានត្រួតពិនិត្យគ្រឿងញៀននៅតាមរាងកាយពលករថៃ ពលករថៃមានសារគ្រឿងញៀននៅក្នុងរាងកាយចំនួន7នាក់។ ក្នុងការត្រួតពិនិត្យនេះដែរមានពលករកម្ពុជា និង ពលករឡាវ ពលករភូមា ចំនួន95នាក់ ពលករទាំង95នាក់មានឯកសារស្របច្បាប់ចំនួន81នាក់ ពលករបរទេស14នាក់ទៀតអត់មានឯកសារអ្វីទាំងអស់មកបង្ហាញអាជ្ញាធរថៃ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនយកទៅតាមផ្លូវច្បាប់ព្រមទាំងចាប់ពលករថៃដែលពាក់ព័ន្ធគ្រឿងញៀនចំនួន7នាក់ ។ ហេតុការណ៍នេះអាជ្ញាធរថៃចុះចាប់នៅថ្ងៃទី9 ខែសីហា ឆ្នាំ2018 នៅត្រង់ចំនុច សួនផភ្រីក នៅខេត្តប៉ថុមថានី នៅប្រទេសថៃ ។ (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន)

website_news/2018100804.txt · Last modified: 2018/08/10 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki