website_news:2018110101

កិច្ចប្រជុំផ្សព្វផ្សាយក្រុមប្រតិបត្តិយេនឌ័រ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ស្នងការដ្ឋាននគរបាលជាតិ

http://cambodiapolice.com/ 10:49 am 11 មករា 2018

កំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយក្រុមប្រតិបត្តិយេនឌ័រក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពលោកស្រី ឧត្ដមសេនីយ៍ត្រី អៀម វណ្ណី ស្នងការរង និងជាប្រធានក្រុមការងារយេនឌ័រ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយរងការិយាល័យ នាយ នាយរងផ្នែក លោកអធិការ អធិការរង ដែលជាសមាជិកក្រុមការងារយេនឌ័រ សរុបចំនួន២២នាក់ ។

website_news/2018110101.txt · Last modified: 2018/01/11 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki