website_news:2018110104

បើក,ត visa 2ឆ្នាំ ជូនពលករមានប័ត្រស៊ីជម្ពូ(TD) ស្នាក់នៅក្នុងខេត្តនុនថាកបុរី

http://www.prakpheaktra.com ប្រភពដំណឹងពលករខ្មែរ January 11, 2018

មន្ទីរការងារខេត្តនុនថាកបុរី ប្រទេសថៃ ចេញសេចក្ដីប្រកាស តាមរយៈវេបសាយមន្ទីរការងារខេត្ត ជូនដំណឹងដល់បងប្អូនពលករខ្មែរ, ភូមា, ឡាវ, ដែលកាន់ប័ត្រស៊ីជម្ពូផុតកំណត់ 31.03.2018 ហើយបាន បញ្ជាក់អត្តសញ្ញាណរួចរាល់ព្រមទាំងទទួលបានលិខិតឆ្លងដែនធ្វើការ និងវីសាការងារ( Non-LA) ហើយនោះ។ បងប្អូនពលករខ្មែរអោយនិយោជកនាំទៅដំណើរការស្នើសុំទិដ្ឋាការ(Visa ការងារបន្ត ) ដើម្បីអាចបន្តការនៅក្នុងប្រទេសថៃបាន ចាប់តាំងពីថ្ងៃទី31 ខែមីនា ឆ្នាំ2018 នេះតទៅ។ ដោយតំរូវអោយពលករត្រូវទៅត្រួតពិនិត្យសុខភាព និងស្នើសុំទិដ្ឋាការVisaការងារនៅ(តម៉) ដោយសពុលភាព(visa) នេះមានរយៈពេលស្នាក់នៅធ្វើការក្នុងប្រទេសថៃ រហូតដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2020 អាស្រ័យហេតុនេះសូមបងប្អូនពលករខ្មែរ ទាំងអស់ដែលមានលិខិតឆ្លងដែនធ្វើការ ហើយកំពុងធ្វើការនៅក្នុងខេត្តនុនថាកបុរី ប្រទេសថៃ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើស្នើសុំVisa 2 ឆ្នាំ អោយបានទាន់ពេលវេលាពេលកំណត់។

website_news/2018110104.txt · Last modified: 2018/01/11 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki